​និយាយ​ពី​ទំនាក់ទំនង​ស្នេហា​បែប​រ៉ូមែនទិច ថើប​ជា​កសិណសាក្សី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​រវាង​ដៃ​គូ។ ប៉ុន្តែ អ្នក​មាន​ដឹង​ទេ​ថា ការ​ថើប​មាន​អត្ថន័យ​ផ្សេងៗ​តាម​កន្លែង​ដែល​អ្នក​ថើប?
១. ថើប​ថ្ពាល់ ៖ បង្ហាញ​ក្ដី​ស្រលាញ់​លើក​ដំបូង។
២. ថើប​ថ្ងាស ៖បង្ហាញ​ភាព​កក់ក្ដៅ​ដល់​ដៃ​គូ និង​សំខាន់​បង្កប់​ន័យ​ថា សង្ឃឹម​ថា បង/អូន​នឹង​រួមរស់​
នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត។
៣. ថើប​មាត់ ៖ សារភាព​ស្នេហ៍ “បង​ស្រលាញ់​អូន” និង​បង្ហាញ​ភាព​ស្និទ្ធស្នាល​កាន់​តែ​ខ្លាំង។
៤. ថើប​ត្រចៀក ៖ អូន​ជា​អ្វីៗ​គ្រប់យ៉ាង​របស់​បង។
៥. ថើប​គល់ក ៖ អូន​ជា​បេះដូង​បង, បង​ជា​បេះដូង​អូន។
៦. ថើប​ស្មា ៖ បង​ត្រូវការ​អូន, អូន​ត្រូវការ​បង។
ក្រៅ​ពី​ថើប កាយវិការ​ដៃគូ​អ្នក​ក៏​បង្កប់​អត្ថន័យ​រ៉ូមែនទិច​ដែរ៖
១. កាន់​ដៃ = យើង​ប្រាកដ​ជា​ស្រលាញ់​គ្នា​ជា​រៀង​រហូត​ពេញ​មួយ​ជីវិត។
២. កាន់​ដៃ​ជាប់​មិន​លែង = បង​មិន​ចង់​ឲ្យ​អូន​ចាកចេញ, អូន​មិន​ចង់​ឲ្យ​បង​ចាកចេញ។
៣. សម្លឹង​មើល​កែវភ្នែក = បង​ពិត​ជា​ស្រលាញ់​អូន​ដោយ​ស្មោះ, អូន​ពិតជា​ស្រលាញ់​បង​ដោយ​ស្មោះ។
៤. ឈ្លី​សក់ = បង្ហាញ​ភាព​កក់ក្ដៅ​ដោយ​ក្ដី​ស្រលាញ់​គួរ​ឲ្យ​ក្នាញ់ និង​ថា “ប្រាប់​បង​មក ថា​អូន​ស្រលាញ់​បង”។
៥. ដៃ​ឱប​ចង្កេះ (ពីមុខ/ពីក្រោយ) = បង​ស្រលាញ់​អូន ឬ​អូន​ស្រលាញ់​បង​ខ្លាំង​ណាស់។ សូម​កុំ​ចាកចោល​បង ឬ​អូន ព្រោះ​ជីវិត​បង/អូន ពិតជា​គ្មាន​ន័យ បើ​សិន​គ្មាន​អូន/បង។
៦. សើច​បណ្ដើរ ថើប​បណ្ដើរ = បង/អូន ពិត​ជា​សប្បាយ​ចិត្ត​ពេល​នៅ​ជាមួយ​អូន/បង និង​មិន​ចង់​ឲ្យ​អូន/បង​ទៅ​ណា​ឆ្ងាយ​ឡើយ។
ស្នាម​ថើប និង​កាយវិការ​ស្និទ្ធស្នាល​បង្ហាញ​ក្ដី​ស្រលាញ់​របស់​ដៃគូ ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​បាន​ឡើយ ទោះ​បី​វា​ជា​អតីត ឬ​បច្ចុប្បន្ន​ភាព​ក៏​ដោយ។ ដូច្នេះ អ្នក​គប្បី​ចេះ​រក្សា​វត្ថុ​មាន​តម្លៃ​ចំពោះ​មុខ​អ្នក ចៀសវាង​សោកស្ដាយ និង​អាឡោះអាល័យ​នា​ពេល​ក្រោយ៕
ប្រែសម្រួល៖ សុផាត
ប្រភព៖ Mybb