បើយោងតាមប្រភពពីគេហទំព័រអាមេរិកមួយនេះបានឲ្យដឹងថានាឡិកាទំនើប នោះនឹងមានឈ្មោះជា
ផ្លូវការថា “Galaxy Gear” គឺមិនមែន “Samsung Gear” ដូចប្រភពពី SamMobile នោះទេ ។ ប្រភពពី Bloomberg ដដែលបានបន្ថែមទៀតថានាឡិកាទំនើប Galaxy Gear នឹងអាចធ្វើការហៅទូរស័ព្ទ (call), លេងអ៊ីនធឺណិត (surf web), e-mail បានដូចទូរស័ព្ទផងដែរ និងដំណើរការដោយ Android OS នេះបើយោងតាមប្រភពពីមនុស្សពីរនាក់ដែលស្និទ្ធទៅនឹងគម្រោង ផលិតនាឡិកាទំនើបបានប្រាប់ទៅប្រភពខាងលើ ។ បើ Galaxy Gear ពិតជាមានលក្ខណសម្បត្តិបច្ចេកទេសដូចអ្វីដែល Bloomberg បានបង្ហាញមែននោះ Galaxy Gear មិនមែនជានាឡិកាទំនើបទេ តាមពិតទៅវាជាទូរស័ព្ទទំនើបដែលអាចពាក់នឹងកដៃដូចនាឡិកាទើបត្រូវ ជាង ។
រីឯប្រភពមួយទៀតពី Androidauthority បានបញ្ជាក់ពីលក្ខណសម្បត្តិបច្ចេកទេសបែបលម្អិតជាងប្រភពខាងលើគឺ៖
- អេក្រង់ទំហំ 1.67-inch
- បំពាក់ដោយអេក្រង់ដែលអាចបត់បែនបាន (flexible display)
- បច្ចេកវិទ្យាអេក្រង់ AMOLED
- កម្រិតភាពច្បាស់ 320 x 320 pixels
- CPU dual-core 1.5GHz (Exynos 4212)
- GPU ARM Mali-400
- RAM 1 GB
- កាមេរ៉ាទំហំ 2 MP
- មាន NFC, Bluetooth

