កាលពីថ្មីៗនេះ ក្រុមហ៊ុន HTC បានប្រកាសថា នៅក្នុងពាក់កណ្ដាល ខែសីហានេះ នឹងមានអ្វីដែលថ្មី
និងប្លែកសម្រាប់អតិថិជន ដោយឡែកនៅថ្ងៃនេះ ក្រុមហ៊ុន HTC បានបង្ហាញនូវវីដេអូខ្លី មួយដែលបានធ្វើឲ្យ អ្នកទស្សនាមានការ ចាប់អារម្មណ៍ជាខ្លាំង គឺដោយសារតែ មានវត្តមានរបស់លោក Robert Downey Jr. ដែលជាតួអង្គ Iron Man។
នៅក្នុងវីដេអូបានបង្ហាញថា ក្រុមហ៊ុន HTC នឹងធ្វើការផ្លាស់ ដោយចាប់ផ្ដើមពី “Here’s to Chang (HTChange)”។ នេះគ្រាន់តែជា វីដេអូខ្លីមួយប៉ុណ្ណោះ សម្រាប់វីដេអូពេញ នឹងត្រូវបានជួននៅថ្ងៃទី១៥ ខែសីហាខាងមុខ ពេលនោះ អតិថិជនទាំងអស់គ្នា នឹងដឹងថា មានអ្វីថ្មីសម្រាប់ HTC។
គួរបញ្ជាក់ផងដែរថា បើតាមប្រភពដែលជិតស្និទ្ធ បានបង្ហើបឲ្យដឹងថា លោក Robert Downey Jr. បានចុះកិច្ចសន្យា ថតផ្សព្វផ្សាយ ពាណិជ្ជកម្មឲ្យក្រុមហ៊ុន HTC ចំនួន២ឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់ តម្លៃប៉ុន្មាននោះទេ៕
