បន្ទាប់ពី Google ប្រកាសបង្ហាញ Tablet Nexus 7 ជំនាន់ទី២ គឺ Nexus 7 2 ជាមួយលក្ខណៈសម្បត្តិពិសេសរួចមក ឥឡូវនេះប្រិយមិត្តអាចកុម្ម៉ង់ទិញបាននៅអង់គ្លេសតម្លៃចន្លោះពី ៣០០ដុល្លារ ទៅ ៣៧០ដុល្លារអាមេរិក។
Neuxs 7 ថ្មីនេះត្រូវបានផលិតដោយក្រុមហ៊ុន Asus សហការគ្នាជាមួយ Google ដែលមានអេក្រង់ទំហំ ៧អ៊ីញដូចម៉ូដែលជំនាន់មុនដែរ ប៉ុន្តែកម្រិតគុណភាពក្រាហ្វិកនៅលើជំនាន់ថ្មីនេះមាន resolution 1980 x1200px ធំជាងស៊េរីមុនដែលមានត្រឹម 1280 x800px។ មិនតែប៉ុណ្ណោះវាអាចផ្ដល់រូបភាពច្បាស់ជាង iPad mini បច្ចុប្បន្នដល់ទៅ ២ដង ប៉ុន្តែមានតម្លៃទាបជាងប្រហែល ១០០ដុល្លារអាមេរិក។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ gsmarena

Google Nexus 7 2
ក្រៅពីលក្ខណៈ សម្បត្តិខាងលើ Nexus 7 2 ក៏នៅមានដូចជា៖- - បច្ចេកវិទ្យាអេក្រង់ Corning Gorilla Glass សម្រាប់ការពារ
- - Multitouch ប្រើបានរហូត ១០ចំណុចឬ ១០ម្រាម
- - កាមេរ៉ាក្រោយទំហំ 5MP ថតរូបក្នុង resolution (2592 x1944px) និងកាមេរ៉ាក្រោយទំហំ 1.2MP
- - CPU ប្រភេទ Quad-core ល្បឿន 1.5GHz Krait
- - Chipset Qualcomm Snapdragon S4 Pro
- - RAM ទំហំ 2GB
- - មេម៉ូរីម៉ាស៊ីនមាន ២ទំហំគឺ 16GB/32GB (គ្មាន card slot)
- - Speaker ចំនួនពីរ ឬ stereo
- - ប្រព័ន្ធប្រតិបត្តិការ Android 4.3
- - ប្រព័ន្ធបណ្ដាញ 2G/3G/4G
- - បែងចែកជា ២ ជម្រើសគឺ Nexus 7 2 មានតែ Wi-Fi និង Nexus 7 2 ប្រើស៊ីមកាតបាន (4G LTE)
- - តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n, dual-band, Bluetooth v4.0, microUSB v2.0
- - មាន NFC
- - ស៊ីមកាតប្រភេទ Micro-SIM
- - ពណ៌ខ្មៅ
- - ថ្មជាប់នឹងម៉ាស៊ីន ប្រភេទ Li-Ion មានកម្រិតថាមពល 3950mAh ហើយសាកថ្មតាម Wireless
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ gsmarena