Nokia កំពុង​ផលិត device ថ្មីៗ​ជា​ច្រើន​ដែល​មាន​មិន​ត្រឹមតែ​ជា​ទូរសព្ទ​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​​​ក៏​មាន​ទាំង Phablet ដែល​នឹង​ប្រកាស​ចេញ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ស្ថិត​នៅ​ក្រុង New York ចុង​ខែ​កញ្ញា​ខាង​មុខ។ នេះ​បើ​តាម​ប្រភព​ដែល​ជិតស្និទ្ធ​នឹង​គម្រោង។
រូបគំរូ​ Nokia Phablet
យ៉ាងណាមិញ ​ប្រភព​ពុំ​បាន​ប្រាប់​ពី​លក្ខណៈ​សម្បត្តិ ព្រម​ទាំង​តម្លៃ​របស់ device ទាំង​នោះ​នៅ​ឡើយ​ទេ គឺ​ឱ្យ​ដឹង​ថា នឹង​
មាន​វត្តមាន Phablet មក​ជា​មួយ។ Phablet ថ្មី​របស់ Nokia នឹង​មាន​អេក្រង់​ធំ​ជាង ៥អ៊ីញ ហើយ​បើ​តាម Technology blogs បាន​ឱ្យ​ដឹង​ថា Nokia គ្រោង​បញ្ចេញ Tablet ថ្មី​ផង​ដែរ។
ទោះជា​យ៉ាងណា ពេលនេះ Nokia ពុំ​ទាន់​បញ្ចេញ​មតិ​ឆ្លើយតប​នឹង​ការ​លើកឡើង​ខាង​លើ​នៅ​ឡើយ។
ក្រុមហ៊ុន​ទូរសព្ទ​ហ្វាំងឡង់​នេះ បាន​ធ្លាក់​កូដ​ឈរ​លំដាប់​ថ្នាក់​ក្រោយ Samsung និង Apple លើ​ការ​លក់។ Samsung បាន​ក្ដោបក្ដាប់​ចំណែក​ទីផ្សារ Phablet លើ​គេ ចំណែក Apple ខ្លាំង​ជាង​គេ​ខាង Tablet។
តាម​ការ​វិភាគ​ជា​ច្រើន​បាន​លើកឡើង​ថា តម្រូវការ​ប្រើប្រាស់​អេក្រង់​ទូរសព្ទ​ទំហំ​ធំ​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​នា​ពេល​អនាគត ដោយ​សារ​មនុស្ស​និយម​ប្រើ​ដើម្បី​កម្សាន្ត​វីដេអូ និង​មើល​រូបភាព​បាន​ច្បាស់​ធំ​ល្អ។ Phablet ថ្មី​អាច​ជា​យុទ្ធសាស្ត្រ​វាយលុក​ទីផ្សារ​ថ្មី​ចុង​ក្រោយ​របស់ Nokia ដែល​នឹង​ស្ថិត​ក្នុង​ត្រកូល Lumia ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Microsoft គឺ Windows Phone៕
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព& រូបភាព៖ reuters, image.jpg