ការប្រកួតដែលបានធ្វើឡើង នៅពហុកីឡដ្ឋាន Wunna Theikdi ស្ថិតក្នុងទីក្រុងណាយពីដោរ
ប្រទេសមីយ៉ាន់ ម៉ានោះ U-16កម្ពុជាបានបើកការនាំមុខ U16ប្រ៊ុយណេរហូតដល់ទៅ៤គ្រាប់មុន ក្នុងវគ្គទីមួយពីការធ្វើបាន សម្រេចដោយកីឡាករ ឈួត បាន៣គ្រាប់ម្នាក់ឯងនៅនាទីទី ៣ ៤៥ និង ៤៥+២ ជាមួយនឹងកីឡាករ Misli របស់ប្រ៊ុយណេបានធ្វេសប្រហែស ឱ្យចូលទីខ្លួនឯងមួយគ្រាប់ នៅនាទីទី៣១ ។
ក្រោយពីការសម្រាក មិត្តរួមក្រុមកីឡាករ រ៉ាវ័ន្ត ក៏រកបាន២គ្រាប់ដែរនៅនាទីទី៤៩ និង ៥៧ មុនពេលដែល កីឡាករ ភារ៉ាតរកបានមួយគ្រាប់ដែរ នៅនាទីទី៧៧ មុនពេលដែលកីឡាករ ឈួត ដដែលរកបានគ្រាប់ទី ៤របស់ខ្លួននៅនាទីទី៨៩ ដែលលទ្ធផលជាផ្លូវការ ក្រោយពីបញ្ចប់នៃការប្រកួតពេញម៉ោងគឺ U-16កម្ពុជា ៨ និង U-16ប្រ៊ុយណេ ០ ។
សូមបញ្ជាក់ថា នេះជា២ប្រកួតសម្រាប់ក្រុម U-16កម្ពុជា ដោយមួយប្រកួតដំបូងបានចាញ់ក្រុម U-16 អូស្ត្រាលី ០-៤ ពីក្នុងពូល A ហើយ២ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជួបជាមួយក្រុមវៀតណាម នារាត្រីថ្ងៃទី២៤ សីហា មុនធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ មីយ៉ាន់ម៉ានារាត្រីថ្ងៃទី២៨ សីហា ឆ្នាំ២០១៣ ដែលលទ្ធផលស៊ី ៨-០ នេះដែរវាដូចទៅនឹងក្រុម U-16កម្ពុជាត្រូវបាន U-16ថៃលុត ៨-០ក្នុងពានរង្វាន់នេះដែរ កាលពីឆ្នាំ២០០៩ ហើយវាក៏ដូចទៅ នឹងក្រុមម្ចាស់ផ្ទះ Barcelona លុត Santos របស់ប្រេស៊ីល ៨-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីចុងខែកក្កដាថ្មីៗនេះទៀតផង ។
