ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, September 4, 2013

តារាស្រីចិន Angel Chiang ថតឈុតលើគ្រែ ក្នុងខ្សែភាពយន្តដំបូងរបស់ខ្លួន

យោងតាមប្រភពព័ត៌មាន HKTopTen របស់ប្រទេសចិន បានឲ្យដឹងថា តារាស្រីជនជាតិចិន Angel Chiang បានយល់ព្រមថតឈុតលើគ្រែ នៅក្នុងខ្សែភាពយន្តដំបូងរបស់ខ្លួន ដែលមានចំណងជើងថា “COME HOME LOVE” ជាមួយនឹងតារាបុរស Ma Chi Wai។




គួរបញ្ជាក់ផងដែរថា តារាស្រី Angel Chiang ដែលទើបតែបោះជំហាន ឈានចូលផលិតកម្មខ្សែភាពយន្ត បានយល់ព្រមថតខ្សែភាពយន្ត មានចំណងជើងថា “COME HOME LOVE” ដែលជាការថតលើកដំបូងបង្អស់របស់នាង ហើយនៅក្នុងខ្សែភាពយន្តនេះដែរ នាងបានដើរតួជាប្រពន្ធអ្នកមានវ័យក្មេង ថែមទាំងបានថតឈុតលើគ្រែ ដែលឈុតលើគ្រែនេះ គឺជាការថតលើកដំបូងបង្អស់ របស់នាងផងដែរ។
បើតាមសម្តីរបស់តារាស្រី Angel Chiang បានឲ្យដឹងថា ដំបូងឡើយនាងបានប្រកែក និងស្ទាក់ស្ទើរ ចំពោះការថតឈុតលើគ្រែនេះ ព្រោះនាងមិនធា្លប់ថតបែបនេះទេ ម្យ៉ាងទៀតនេះជាការថតខ្សែភាពយន្ត លើកដំបូងបង្អស់របស់នាងទៀតផង ទើបនាងមានចិត្តស្ទាក់ស្ទើរបែរនេះ។
យ៉ាងណាមិញ តារាស្រីរូបនេះ នៅតែអាចឆ្លងផុតឈុតលើគ្រែនេះ៕


ដោយ ៖ ប៊ី
ខ្មែរឡូត
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII