ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, September 4, 2013

រូបថតស្រាតរបស់តារាស្រី Angelina Zhang ត្រូវបានចែកចាយ ពាសពេញបណ្តាញអ៊ីនធឺណែត

កាលពីពេលថ្មីៗនេះ រូបថតស្រាតរបស់តារាស្រី Angelina Zhang ចំនួន ១៧សន្លឹក ត្រូវបានអ្នកប្រើប្រាសអ៊ីនធឺណែត ធ្វើការចែកចាយបន្តគ្នា ពាសពេញបណ្តាញអ៊ីនធឺណែត ធ្វើឲ្យតារាស្រីរូបនេះ មិនសប្បាយចិត្តយ៉ាងខ្លាំង។



យោងតាមប្រភពព័ត៌មាន lollipop របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា តារាសម្តែងស្រី ជនជាតិចិន Angelina Zhang បានទទួលស្គាល់ថា រូបថតស្រាតនោះ គឺជារូបនាងពិតមែន ដែលបានថតកាលពីឆ្នាំ ២០០៩ ដោយជាងថតរូប មានឈ្មោះល្បីល្បាញម្នាក់ នៅក្នុងទីក្រុងហុងកុង ប្រទេសចិន។
ទោះបីជាយ៉ាងនេះក៏ដោយ តារាស្រី Angelina Zhang បានបញ្ជាក់ថា នាងគ្មានអ្វីគួរលាក់បាំងនោះទេ ព្រោះវាជារូបស្រាតបែបសិល្បៈប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានសង្ស័យទៅលើអតីតអ្នកគ្រប់គ្រងរបស់នាង ដែលមានឈ្មោះថា Peter ថា ជាអ្នកបង្ហោះ និងចែកចាយរូបថតស្រាតនាង ទៅលើបណ្តាញអ៊ីនធឺណែត ព្រោះនាងបានឲ្យរូបថតស្រាតទាំងនោះ ទៅ Peter កាលពី ២ឆ្នាំមុន ហើយ Peter ត្រូវគេបញ្ឈប់ពីការងារ មុនពេលដែលរូបថតនេះ ត្រូវបានចែកចាយ។
យ៉ាងណាមិញ អតីតអ្នកគ្រប់គ្រង របស់តារាស្រី Angelina Zhang លោក Peter បានចេញមុខមកស្រាយ និងបធិសេធពីការចោទប្រកាន់ របស់តារាស្រីរូបនេះ និងបានទាមទារសំណងពីនាង ជាទឹកប្រាក់ចំនួន ៥០០,០០០ដុល្លារហុងកុង (ប្រហែល ៦៤,០០០ដុល្លារអាមេរិក) ទៀតផង៕



















ដោយ ៖ ប៊ី
ខ្មែរឡូត
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII