ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, September 14, 2013

បក្ស​​ប្រឆាំង​​៖ ​មហា​​​បាតុកម្ម​​​នៅ​​តែ​​​បន្ត ​ធំ​​​ជាង​​​មុន ​និង​​​មាន​​​ការ​​ដើ​រ​​ហែរ​​ក្បួន​​

មហា​​​បាតុ​កម្ម​​អហិង្សា​​​របស់​​​គ​ណ​បក្ស​​​សង្គ្រោះ​​​ជាតិ ​មិន​​​បាន​​​បញ្ឈប់​​​នោះ​ទេ ​ទោះ​​​ជា​​​ថ្នាក់​ដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​ជាតិ ​និង ​គណបក្ស​​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ជួប​ប្រជុំ​​​គ្នា ក្រោម​​ព្រះរាជា​ធិបតី​​​របស់​​​
ព្រះមហាក្សត្រ​​​ក៏​​ដោយ​​។​​ស​ន្និសិទ​​​ កាសែត​​​មួយ​​​របស់​​​គណបក្ស​​សង្គ្រោះ​ជាតិ ​ក្រោយ​ពី​​បញ្ចប់​​​កិច្ច​ប្រជុំ​​​ដែល​​​មិន​​ដល់​​រយៈ​ពេល​​​កន្លះ​​ម៉ោង ​លោក​​​សម​រង្ស៊ី ​និង ​លោក​​កឹម ​សុខា​ រួមគ្នា​ បាន​​បញ្ជាក់​​ថា​ បាតុកម្ម​​​រយៈ​ពេល​​​បី​ថ្ងៃ​​​នៅ​តែ​​មាន​​ដដែល ​ហើយ​​មាន​​លក្ខណៈ​​ធំ​​ជាង​មុន ​និង​​​មាន​​​ការ​​ដើ​រ​​ហែរ​​ក្បួន​​។​
សម្លេងលោកសមរង្ស៊ី និង លោកកឹម សុខា
គួរ​បញ្ជាក់​​ថា​ សំណើរ​​​មហា​​​​បាតុ​កម្ម​​អហិង្សា​​​របស់​​​គ​ណ​បក្ស​​​សង្គ្រោះ​​ជាតិ​​​ ដែល​​​មាន​​រយៈ​៣​ថ្ងៃ ​ត្រូវបាន​​​ក្រសួង​​​មហាផ្ទៃ​​​បដិសេធ​ និង​​សម្រេច​​​អនុញ្ញាតិ​​​ឲ្យ​​ធ្វើ​​ត្រឹម​​​តែ​​១​ថ្ងៃ​​​ប៉ុណ្ណោះ​ និង​ មិន​ឲ្យ​​ដើរ​ហែរ​​ក្បួន​​​​នោះ​ទេ​​។​​ដូច្នេះការ​បញ្ជាក់​ពីបាតុកម្ម រយៈពេលបីថ្ងៃ​របស់​គណបក្ស​សង្រ្គោះជាតិ គេ​មិន​ដឹង​ថា ក្រសួង​មហាផ្ទៃ នឹង​​ដោះស្រាយ​​យ៉ាងណា​​នោះទេ។ ដោយ​សៅ វិសាល
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII