ខ្ញុំបាទមានចម្ងល់អំពីការបញ្ចុះ
ទម្ងន់។ ខ្ញុំបាទអាយុ២៩ឆ្នាំ មានកម្ពស់១,៦០ម៉ែត្រ
និងទម្ងន់៧៥គីឡូក្រាម។ គេនាំគ្នាប្រាប់
ខ្ញុំបាទថាខ្ញុំធាត់ជ្រុលហើយ។ ដើម្បីសម្រក
ខ្ញុំបាទបានសាកល្បងវិធីហាត់ប្រាណផ្លូវកាយមួយចំនួន
ដូចជារត់នៅពេលព្រឹកព្រលឹម ជិះកង់ ឬលេងតែន្នីស។
ងាកមកមើលខ្លួនប្រាណខ្ញុំបាទ
ដូចជាគ្មានអ្វីខុសពីមុនគួរឱ្យកត់សម្គាល់ទេ។ ដូច្នេះ
តើមានចំណុចពិសេសណាខ្លះ ដែរឬទេ ដើម្បីឱ្យស្រកសាច់?
ខ្ញុំចង់បានយោបល់ផ្ទាល់របស់លោកវេជ្ជបណ្ឌិត
គ្រាន់ជាការណែនាំដែលត្រូវធ្វើ។ ខ្ញុំបាទសូមអរគុណជាមុន ចំពោះយោបល់
និងការណែនាំរបស់លោកវេជ្ជបណ្ឌិត។
លោក ច.ច.រ អាយុ២៩ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ តាមមើល៍ ប្រហែលជាប្អូនធ្លាប់មើលកិច្ចសម្ភាសន៍របស់លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ នៅក្នុងកម្មវិធីសម្រស់ស្ដ្រី របស់បណ្ដាញទូរទស្សន៍កម្ពុជា ស៊ីធីអ៊ិន និងកម្មវិធីនារីសម័យថ្មី របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ហើយមើល៍ទៅ។ បើប្អូនចង់ដឹងថាខ្លួនមានទម្ងន់ត្រឹមត្រូវ ឬធាត់ ប្អូនអាចធ្វើការគណនាតាមវិធីគណនាកម្រិតម៉ាសខ្លួននៅក្នុងសៀវភៅ“១០នាទី ដើម្បីសម្រស់រាងកាយ” ដែល និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ប្អូនប្រុសអាចដឹងថាប្អូនប្រុសមានទម្ងន់បែបណាហើយ។ បើតាមការរៀបរាប់របស់ប្អូនប្រុស ហើយគណនារកកម្រិតម៉ាសខ្លួនប្អូនប្រុសមានកម្រិតម៉ាសខ្លួន២៩,៣ ស្ថិតនៅត្រង់ជួរលើសទម្ងន់។ ដូច្នេះទម្ងន់ខ្លួនរបស់ប្អូននៅអាចកែប្រែបាន ព្រោះប្អូនមិនទាន់ធាត់ជ្រុលនោះទេ។
ប្អូនប្រុសយកចិត្ដទុកដាក់ជាខ្លាំងទៅលើការហាត់ប្រាណ និងលេងកីឡា តែប្អូនមិនបានរៀបរាប់អំពីការទទួលទានសោះ។ ធាត់អាចបណ្ដាលមកពីមូលហេតុជាច្រើន ដូចជាការទទួលទានច្រើនជ្រុល ពូជធាត់ ជាតិអ័រម៉ូន ការប្រើប្រាស់ឱសថជាដើម។ ប្អូនអាច សម្រកបានជោគជ័យ ដរាបណាលុបបំបាត់មូលហេតុបង្កធាត់ជាមុនសិន។ បន្ទាប់មកប្អូនត្រូវទទួលទានឱ្យបានត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ។ ត្រូវលៃលកចំណូល ត្រូវឱ្យតិចជាងចំណាយ។ បើត្រួតពិនិត្យមូលហេតុទាំងនេះ និងអនុវត្ដបានត្រឹមត្រូវហើយនៅធាត់ទៀត នោះប្អូនប្រុសត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីរកវិធីសម្រកទម្ងន់ផ្សេងៗទៀត ដូចជាការប្រើប្រាស់ថ្នាំសម្រកទម្ងន់ជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦