មុខកើតមុន គឺជាបញ្ហាដ៏ចំបងសំរាប់មនុស្សគ្រប់រូប ទំាង ស្រ្តី និង បុរស ហើយបញ្ហាទាំងនេះ
គឺបណ្តាលមកពី កោសិកាស្បែកងាប់ និង សារធាតុប្រេង (ខ្លាញ់) នៅលើផ្ទៃមុខច្រើន ដែល
បង្កឱ្យកើតមានមុន។ ខាងក្រោមនេះ គឺវិធីងាយៗ មួយចំនួនសំរាប់វិធីព្យាបាលមុនក្បាលខ្មៅ
ក្នុងរយៈពេលខ្លី។

១/ ខ្លឹមស៖ គឺជាប្រភេទអាហារម្យ៉ាង ដែលអាចប្រឆាំងនឹងមេរោគ ការដុះផ្សិត និង សម្លាប់
មេរោគ និង មានផ្ទុកនូវសារធាតុ antioxidant ដែលមានតួនាទី ព្យាបាល ស្បែកមុខ កើតមុន
បានឆាប់រហ័ស។ ជាពិសេស នៅក្នុងខ្លឹមស មានសារធាតុ ស្ពានធ័រ ដែលដើរតួរ ជាភ្នាក់ងារ
ដ៏សំខាន់មួយដែរ ក្នុងការជួយកំចាត់មុន បានក្នុងរយៈពេលដ៏ខ្លី។
វិធីព្យាបាល៖
យកខ្លឹមស ពីរក្លែប បកសំបកឱ្យស្អាត រួចយកមកដុសនៅលើស្បែកមុខ កន្លែងកើតមុន ទុក
រយៈពេល ៥នាទី មុនពេលសំអាតស្បែកមុខ ជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ព្យាបាលបែបនេះ
ឱ្យបាន ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀត ការទទួលខ្លឹមស ឆៅមួយក្លែម ជារាល់ថ្ងៃ
ក៏អាចជួយ ឱ្យឈាមរបស់អ្នក រត់បានស្រួលផងដែរ។ ប៉ុន្តែ សូមកុំទទួលទាន ច្រើនពេក
ព្រោះវាអាចធ្វើឱ្យពោះវៀនរបស់អ្នកឡើងក្តៅ៕
ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies
ប្រភព៖ top10homeremedies
