Written by បុរសស៊ីវិល័យ // August 12, 2013 // កម្សាន្ត - កីឡា & សុខភាព, សុខភាពសំរស់&ភេទ // No comments

ភាពសុខស្រួលខាងផ្លូវភេទ គឺជាតម្រូវការដែលគួរបកស្រាយដោយសេរី និងជាប្រការដែលគួរយល់ដឹងផងដែរ។ ភាពសុខស្រួលខាងផ្លូវភេទនេះ មិនត្រឹមតែធ្វើឲ្យសាព៌ាង្គកាយ និងអារម្មណ៍មានភាព
ធូរស្បើយ ធ្វើឲ្យមានថាមពលជួយឲ្យគេងលក់ស្រួល ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាដោយបញ្ចេញសារធាតុអ័រម៉ូន endorphine អាចជួយធ្វើឲ្យអ្នកកាន់តែស្និទ្ធស្នាលជាមួយដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអារម្មណ៍អ្នករីករាយស្រស់ស្រាយ និងធ្វើឲ្យមានសុខុមាលភាពរាងកាយទូទៅ បានទៀតផង។ ដោយមានសារសំខាន់ចំពោះសុខភាព និងជាក្តីរីករាយដូចគ្នាទៅនឹង ការបរិភោគ ការផឹក ការគេង ដូច្នេះអ្នកត្រូវស្គាល់ពីខ្លួនឯង និងស្វែងយល់ពីវិធីបំពេញចំណង់ផ្លូវភេទ តាមបែបធ្វើឲ្យមានសុខភាពល្អ។
ជាយូរមកហើយ ការសម្រេចកាមដោយខ្លួនឯង បានក្លាយជាប្រធានបទមួយដែលត្រូវហាមប្រាម ពិសេស ការសម្រេចកាមដោយខ្លួនឯងនេះ មានការឈានដល់ចំណុចកំពូលជាលទ្ធផលរបស់វា។ ទោះបីមានស្ត្រីជាច្រើនរាប់ទាំងបុរសផង អៀនខ្មាសមិនហ៊ានចែករំលែកបទពិសោធន៍ដែលខ្លួនមានក៏ដោយ ក៏វាជារឿងធម្មជាតិនៃមនុស្សជាតិ ដែលអាចសាកល្បងពិសោធន៍ និងរីករាយដោយខ្លួនឯង។ មិនថាមនុស្សទេ សូម្បីតែសត្វ ក៏ចេះសម្រេចកាមដោយខ្លួនវាដែរ។ ដំរីត្រូវគេដឹងថា បានត្រដុសនឹងថ្ម ដើម្បីសុខស្រួល និងមានខ្សែវីដេអូ YouTube ដែលបង្ហាញពីអណ្តើកសម្រេចកាមដោយខ្លួនឯងផងដែរ។ អណ្តើកឈ្មោលតែងតែត្រដុសនឹងជញ្ជាំង ថ្ម ឬជណ្តើរ និងពន្លូតលិង្គរបស់វាចេញមកខាងក្រៅ។ ដោយឡែកពពួកថនិកសត្វ ក៏បញ្ចេញសម្លេងថ្ងូរសុខស្រួល នៅពេលសម្រេចកាមដោយខ្លួនឯងផងដែរ។
បណ្ឌិត Marge Wissman នៅលើគេហទំព័រ BirdChannel.com ជាប្រភពព័ត៌មានម្ចាស់សត្វចិញ្ចឹម បានពន្យល់ពីរបៀបដែលបក្សីឈ្មោលសម្រេចកាមដោយខ្លួនឯង ដោយទយកន្ទុយនៅពីក្រោមវត្ថុផ្សេងៗដូចជាតុកត្តា បង្គង ឬដៃមនុស្សជាដើម រួចត្រដុសក្លូអាក់នឹងវត្ថុទាំងនោះ។ ចំណែកបក្សីញីវិញ លើកកន្ទុយទៅម្ខាងនៅពីលើវត្ថុអ្វីមួយ ដើម្បីត្រដុសក្លូអាក់នឹងវត្ថុនោះ។ ដូច្នេះ ការសម្រេចកាមដោយខ្លួនឯង មិនមែនមានចំពោះមនុស្សនោះទេ សូម្បីតែសត្វ ក៏ចេះសម្រេចកាមដោយខ្លនឯងដែរ។
អ្នកខ្លះបានសម្តែងការបារម្ភថា ការសម្រេចកាមដោយខ្លួនឯង អាចកាត់បន្ថយការរួមភេទសម្ព័ន្ធជាមួយនឹងដៃគូ។ ហេតុផលនៅពីខាងក្រោយនេះ គឺថាដោយសារអ្នកស្គាល់ខ្លួនឯងច្បាស់ថា អ្វីដែលជាចំណង់ និងការស្ទាបអង្អែល ដើម្បីឈានដល់ចំណុចកំពូល គឺជាបទពិសោធន៍នៃការសម្រេចកាមដោយខ្លួនឯង ជាលទ្ធផល គឺរឿងផ្លូវភេទដែលគួរឲ្យខកចិត្ត នៅពេលដែលដៃគូមិនបានបំពេញចំណង់ផ្លូវភេទ នៅពេលអនាគត ដូចអ្វីដែលខ្លួនចង់បានដូចការរំពឹងទុក។ ជាការពិត ការស្ទាបបបោសអង្អែលខ្លួនឯង និងការស្វែងរកចំណុច ដែលធ្វើឲ្យខ្លួនឯងស្កប់ស្កល់ពេញចិត្ត និងធ្វើឲ្យមានសុខស្រួលជាងមុន នៅក្នុងទំនាក់ទំនងផ្លូវភេទជាមួយដៃគូ ដោយដឹងពីអ្វីដែលអ្នកត្រូវការ អនុញ្ញាតិឲ្យអ្នកបង្ហាញប្រាប់ដៃគូ នូវអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍សុខស្រួល និងទទួលបានអ្វីដែលខ្លួនចង់បានដូចគ្នា។ ការដឹងពីចំណុចដ៏ស្រើបស្រាលទាំងនេះ នឹងជួយឲ្យអ្នកនិងដៃគូ ទទួលបានភាពស្រណុកសុខស្រួលបំផុត ដែលអ្នកមិនបានដឹង ទោះបីជាមិនបានសាកល្បងពិសោធន៍ផ្លូវភេទ ជាមួយនរណាម្នាក់ក៏ដោយ។
ប្រសិនបើនិយាយតាមចិត្តវិជ្ជាស្ត្រី បានបង្ហើបឲ្យដឹងថា ការដល់ចំណុចកំពូលកាន់តែស្រើបស្រាលជាងមុន តាមរយៈការស្ទាបអង្អែលដោយខ្លួនឯង។ យ៉ាងនេះក្តី សកម្មភាពបែបនេះ មិនសូវមានគេជឿជាក់ប៉ុន្មានទេ ប៉ុន្តែអារម្មណ៍ផ្លូវភេទ ខណៈពេលនៅក្បែរនរណាម្នាក់ ទើបបានស្រើបស្រាលខ្លាំងជាង។ ជាងនេះទៅទៀត ការមានចំណង់ចំណូលចិត្តដូចគ្នានៃការដាស់អារម្មណ៍ផ្លូវភេទថា តើត្រូវប្រើឧបករណ៍សិច ឫក្បាច់រួមរ័ក្សមេត្រីណាមួយ ដើម្បីបង្កើនកម្រិតនៃភាពស្រើបស្រាល។
ទាំងការប្រើគ្រឿងស្រវឹង និងទាំងការប្រើឱសថ ក៏អាចប៉ះពាល់ដល់កម្រិតនៃការឈានដល់ចំណុចកំពូលនៅពេលកំពុងរួមភេទ ដោយមិនគិតទៅដល់ការសម្រេចដោយខ្លួនឯង ឬរួមភេទជាមួយដៃគូនោះឡើយ។ ការស្គាល់ពីខ្លួនឯង ចំពោះភាពប្រតិកម្មទៅនឹងការបបោសអង្អែល ឬការស្វែងរកចំណុចស្រើបស្រាលដោយខ្លួនឯង មានសារសំខាន់ជាពិសេសចំពោះស្ត្រីតែម្តង។ បើយោងតាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ស្ត្រីប្រមាណ ៨០ % មិនបានឈានដល់ចំណុចកំពូល តាមរយៈការរួមរ័ក្សជាមួយដៃគូ ហើយថា ការបបោសអង្អែលគ្រាប់ឈូក (គ្លីតូរីស) ឬចំណុចស្រើបស្រាលដទៃទៀតនៃរាងកាយ មានសារសំខាន់ជាចាំបាច់ ដើម្បីបំពេញចំណង់ផ្លូវភេទ ដ៏សុខស្រួលចំពោះស្ត្រី។ ដូច្នេះសាកល្បងពិសោធន៍ត្រង់ចំណុចនេះដោយខ្លួនឯង ដើម្បីផ្តល់ឱកាសដល់អ្នក និងដៃគូ ខណៈពេលនៅលើគ្រែជាមួយគ្នា។
ជាការសំខាន់ ប្រាប់ដៃគូអ្នកឲ្យដឹងថា រាងកាយអ្នកប្រតិកម្មទៅនឹងអ្វីផ្សេងៗគ្នា ហើយការស្វែងរកប្រតិកម្មទាំងនោះដោយខ្លួនឯង គឺជាជំហានដំបូង ឆ្ពោះទៅរកជីវិតផ្លូវភេទដ៏សុខស្រួល និងពេញចិត្តទាំងអស់គ្នា៕
ប្រែសម្រួល ៖ សម្ផស្ស o(o_O)o
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ