ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, September 10, 2013

នាវា​ពិឃាដជាង១០ គ្រឿង​សម្រា​ប់​បាញ់​​កាំ​ជ្រួច​គ្រូ​ស​ ពី​​ចម្ងាយ​​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​​វាយ​ប្រហារ​​​​ស៊ី​​​រី ( មានវីដេអូ )

ក្រុង​វ៉ាស៊ីនតោន ៖ មន្ត្រី​ជំនាញ​ផ្នែក​យុទ្ធសាស្ត្រ បានរៀបចំ​ផែនការ វាយប្រហារ​តាមផ្លូវ​អាកាស ទៅលើ​គោលដៅ​សំខាន់ៗ យ៉ាងតិច​បំផុត ៥០ កន្លែង ដើម្បី​បំបាក់​ឥទ្ធិពល មេដឹកនាំ​ផ្តាច់ការ​ស៊ី​រី ហើយ​ប្រភព​សំងាត់​មួយ បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកធ្វើ​ផែនការ​សង្គ្រាម ឥឡូវនេះ​មាន​គោលបំណង ចាប់ផ្ដើម​ធ្វើការ​វាយប្រហា​រ ដោយ​បាញ់​ស្កាត់​ដោយ​កាំជ្រួច បន្ត​ដោយ​ការវាយប្រហារ យ៉ាង​រហ័ស​ទៅលើ​គោលដៅ​នានា ដែលមាន​ការខកខាន ឬក៏​នៅមាន​ការឈរជើង របស់​កងទ័ព​ស៊ី​រី ។ 
  T3

 ​នាយទាហានជាន់ខ្ពស់​អា​មេ​រិ​ក ២ នាក់ បាន​និយាយប្រាប់ ក្រុម​អ្នកសារព័ត៌មាន​ថា សេត​វិមាន ត្រូវ​ស្នើ​ឲ្យ​ពង្រីក បញ្ជី​គោលដៅ​វាយប្រហារ ដែល​រួមមាន​បញ្ចូល នូវ​គោលដៅ​ជាច្រើន​ថែមទៀត លើសពី​គោលដៅ​នៅក្នុង​បញ្ជី​នៃ​គម្រោង ប្រហែល ៥០ គោលដៅ​។ ទង្វើ​នេះ​គឺជា​ផ្នែក​មួយ នៃ​ការខិតខំ​ដើម្បី​ទទួលបាន​នូវ​កម្លាំង វាយប្រហារ​ថែមទៀត ដើម្បី​បំបាក់​ដល់​កងទ័ព របស់លោក​ប្រធានាធិបតី បា​សា​អាល់ អាសាត ដែល​បែកខ្ញែក​គ្នា​។​


​អ្នកធ្វើ​ផែនការ​សង្គ្រាម កំពុងតែ​ពិចារណា លទ្ធភាព​នៃ​ការប្រើប្រាស់ យន្តហោះ​ទម្លាក់​គ្រាប់បែក របស់​កងទ័ពអាកាស​ក៏ដូចជា នាវា​ពិឃាដ​ប្រដាប់ ដោយ​កាំជ្រួច​ចំនួន ៥ គ្រឿង បច្ចុប្បន្ន​កំពុងធ្វើការ​យាមល្បាត នៅ​ភាគ​ខាងកើត សមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ ដើម្បី​បាញ់​កាំជ្រួច​គ្រូ​ស​ពី​ចម្ងាយ​នៅ​ខាងក្រៅ​រង្វង់ ការពារ​ដែនអាកាស របស់​ប្រទេស​ស៊ី​រី​។ ក្រុម​វាយប្រហារ ដោយ​នាវា​ផ្ទុក​យន្តហោះ USS Nimitz ជាមួយនឹង​នាវា ចម្បាំង​មួយគ្រឿង និង​នាវា​ពិឃាដ ៣ គ្រឿង ដែល​ឈរជើង នៅ​សមុទ្រ​ក្រហម អាច​បាញ់​កាំជ្រួច​គ្រូ​ស ដាក់​ប្រទេស​ស៊ី​រី​ដែរ​។ 


​អ្នក​រៀប​ផែនការ​ធ្វើសង្គ្រាម បាន​បង្ហើប​ឲ្យ​ដឹងថា វា​នឹងមាន​ការបាញ់ ជាច្រើន​ប្រាវ និង​ការវាយប្រហារ បន្ទាប់ពី​បាញ់​មួយ​ប្រាវៗ ប៉ុន្តែ​ទាំងអស់នេះ នឹង​ប្រព្រឹត្តិ​ទៅ ក្នុង​រយៈពេល ៧២ ម៉ោង និង​មានការ​ចង្អុលបង្ហាញ ច្បាស់លាស់​នៅពេល ដែល​យើង​បានធ្វើ​។ ការរៀបចំ​ផែនការ​កងទ័ព​កាន់តែខ្លាំង​នេះ​បានកើត​ឡើង ខណៈដែល​លោក​ប្រធានាធិបតី បា​រ៉ា​ក អូ​បា​ម៉ា បានរៀបចំ​ផ្ទាល់ខ្លួន បន្ទាប់ពី​សមាជិកសភា​មួយចំនួន ហាក់ដូចជា​អល់អែក ក្នុងការ​ចាត់វិធានកា​រ ប្រឆាំង​មេដឹកនាំ​ផ្តាច់ការ​ស៊ី​រី​៕​
 
  T5


ដកស្រង់ពី : techno2day
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII