ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, September 3, 2013

តើ​ការ​ឡើង​ឋាន​សួគ៌​​​ដោយ​​ដៃ​អាច​​ទទួល​បាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ?​

By Technology 2day-ID :002 On 4 Sep, 2013 At 07:16 AM | Health & Beauty
ក្រុង​ញូវយ៉ក ៖ អ្នកស្រី ក្លូ​រៀ ប្រេន បណ្ឌិត​ឯកទេស​សុខភាព នៃ​សិច​សាស្ត្រ​ដ៏​ល្បីល្បាញ បាន​ឲ្យ​ដឹងថា អត្រា​ចម្លងជំងឺ​មានការ​ថយចុះ  ប្រសិនបើ​បុរស​-​ស្ត្រី ចេះ​វិធីសាស្ត្រ​ស្វែងរក ឋានសួគ៌​ដោយ​ខ្លួនឯង ហើយ​គុណប្រយោជន៍ ចំនួន ៥​យ៉ាង​នៃ​ការសម្រេច​កាម ដោយ​ដៃ​មាន​ដូចតទៅ ៖
 
  T27
​ជួយ​បង្ការ ជំងឺមហារីក ការសិក្សា​ស្រាវជ្រាវ​មួយ របស់​អូស្ត្រាលី បាន​បង្ហាញថា បុរស​ដែល​បាន​ប្រើ​
វិធីសាស្ត្រ សម្រេច​កាម​ដោយ​ខ្លួនឯង ច្រើនជាង​៣​ដង ក្នុង​មួយ​សប្តាហ៍ នោះ​គឺមាន​អត្រា​ចៀសផុត ពី​ការវិវឌ្ឍ​នៃ​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​តដល់​ទៅ​បី​ដង​ឯណោះ​។ អ្នកឯកទេស ផ្នែក​សិច​បាន​និយាយថា បុព្វហេតុ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នេះ គឺ​បណ្តាលមកពី​កកើត ក្នុង​ទឹក​អង្គ​ជាតិ ឬ​ទឹកនោម​ដែល​ស្តុក​ចោល​យូរ​។​


​ជួយ​ប្រដាប់ភេទ​ឲ្យ រឹង តាមពិតទៅ​ធម្មជាតិ​របស់​មនុស្ស ពេល​មាន​វ័យ​កាន់តែ​ចាស់​បន្តិច​ទៅ កម្លាំង​កន្ត្រាក់​នៃ​ប្រព័ន្ធ​សាច់ដុំ នៃ​សព៌ាង្គកាយ​ក៏​ថយចុះ​តាម​នោះ ដែរ ធ្វើ​ឲ្យ​អាប្អូន​មិនអាច​ដំឡើង មាឌធំ​ដូច​មុន​។ ការបង្កើត​ឲ្យ​មាន​សកម្មភាព​សិច ឬ​ការសម្រេច​កាម ដោយ​ខ្លួនឯង​នោះ​ក៏​អាចជួយ ដល់​ចលនា​នៃ​ប្រព័ន្ធ​ឆ្អឹង ត្រគាក​បានល្អ និង​ធ្វើ​ឲ្យ​សរសៃ​លិង្គ​សកម្ម​ដែរ​។ អ្នកឯកទេស​ដដែល​បាន​បន្ថែមថា ប្រសិនជា​សកម្មភាព ៣-៥​ដង ក្នុង​មួយ​សប្តាហ៍ បុរស​នឹង​សង្កេតឃើញ​លិង្គ​របស់ខ្លួន​រឹង​ជាង​មុន​។​


​ជួយ​ឲ្យ​មាន​សុពលភាព​សិច​យូរ ការ​យកដៃ​ច្បូត​លិង្គ តាមរបៀប​សម្រេច​កាម ដោយ​ខ្លួនឯង​នេះ ឲ្យ​បាន​ប្រហែល​ជាមួយ​ម៉ោង មុននឹង​ឡើង​សង្វៀន​លើ​គ្រែ​នោះ​គឺ​វា​អាចជួយ​ឲ្យ​សុពលភាព​សិច របស់​អ្នកទទួលបាន​លទ្ធផល​យូរ នៃ​ការឈាន​ដល់ត្រើយ សុខ​នៃ​ការ រួមភេទ​។ យោងតាម​អ្នកឯកទេស​សិច បាន​ឲ្យ​ដឹងថា អ្នក​អាច​ព្យាយាម​សាកល្បង នូវ​វិធីសាស្ត្រ​បាន​រយៈពេល មួយខែ​វា​នឹង​ជួយ ពន្យារពេល​រួមភេទ​បានយូរ ទេ្វ​ដង​ជាមិនខាន​។​
 
​ជួយ​បង្កើន​ប្រព័ន្ធ ស៊ាំ បរិមាណ​ទឹកកាម​កើន តាមរយៈ​កម្រិត​អ័រម៉ូន ដោយ​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា កម្រិត​អ័រម៉ូន​ទាំងនោះ​គឺជា​បណ្តុំ នៃ​ការបង្កើត​ឲ្យ​មាន​អារម្មណ៍ តានតឹង (​ស្ត្រេ​ស​)​។ ដូច្នេះ​ការសម្រេច កាម​ដោយ​ខ្លួនឯង​នេះ អាចជួយ​កាត់បន្ថយ​នូវ​កម្រិត ស្ត្រេ​ស ឬ ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​នឹង​ជំងឺ​ផងដែរ ពោល​វា​បានធ្វើ​ប្រព័ន្ធ​ភាពស៊ាំ យើង​មាន​ភាពរឹងមាំ​។​
 
​ជួយ​ឲ្យ អារម្មណ៍​ធូរស្បើយ ការសម្រេច​តម្រេក​ដោយ​ខ្លួនឯង​នេះ បាន​បំបាត់​នូវ​អារម្មណ៍​តានតឹង​ដែល ពាក់ព័ន្ធ​នឹង​សរសៃប្រសាទ នានា​មាន​សភាព​ធូរស្បើយ​បាន​។ ម្យ៉ាងទៀត​ការសម្រេច ត្រើយ​សុខ​បែបនេះ គឺជា​វិធី​ធ្វើ​ឲ្យ​អារម្មណ៍ សុខសាន្ត​ដោយ​មិនបាច់ ប្រើ​ថ្នាំ​កែ​អាការ​ឈឺក្បាល ថ្នាំ​រម្ងាប់​អារម្មណ៍ ឬ​ថ្នាំ​ងងុយគេង​នោះទេ​៕​


Read more: http://www.techno2day.biz/2013/09/04/12871.html/#ixzz2dtY9TaOM
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII