ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, September 4, 2013

មាន សូនីតា ព្យា​យាម​គេច​ពី បុ​រស​សម្បូរ​ទ្រព្យ តាម​ប្រ​មាញ់​ស្នេហ៍

ភ្នំពេញៈ កញ្ញា មាន សូនីតា គឺជាតារាសម្តែងស្រីមួយដួង មានឈ្មោះបោះសំឡេង ក្នុងអាជីពសម្តែងជាច្រើនរឿង មកហើយនៅ ក្នុងស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន។ តែគេមិនធ្លាប់បានឃើញ តារារូបនេះសម្ញែង ពីរឿងឯកជនរបស់នាង ជាសាធារណៈនោះទេ ជាពិសេសរឿងរ៉ាវ ស្នេហាក្រៅឆាក របស់នាង។ នៅពេលថ្មីៗនេះ


គេឧស្សាហ៍ឃើញបុរសសម្បូរទ្រព្យវ័យ ស្របាលនាងជាច្រើន ព្យាយាមតាមសុំស្នេហ៍នាង រហូតធ្វើឲ្យនាងមានចិត្តធុញទ្រាន់ សូម្បីតែលេខទូរស័ព្ទ ក៏មិនចង់ទទួល ខ្លាចប៉ះអ្នកតាមរំខានចិត្ត ។
បើតាមប្រភពពីមិត្តភក្តិជិតដិត ជាមួយនាងក្នុងវិស័យសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះសូនីតា មិនសូវទទួលការងារសិល្បៈប៉ុន្មានទេ ជាពិសេសការសម្តែងរឿង គឺនាងថតឲ្យតែរឿងអ្នកស្រី ពាន់ ភួងបុប្ផា តែប៉ុណ្ណោះ។ ចំណែកការងារ ផ្សេងៗ នាងទទួលខ្លះអត់ខ្លះ ទៅតាមពេលទំនេរ ។
ក្នុងមួយរយៈពេលនេះទោះជានាងមិនសូវ មានការងារច្រើន មិនសូវហត់នឿយតែអារម្មណ៍ របស់នាងហាក់ដូចជាធុញទ្រាន់មួម៉ៅច្រើនពេលខ្លះ ហៅនាងទៅណាមកណាក៏មិនសូវ ទៅហើយពេលទូរស័ព្ទទៅនាងម្តងៗទាល់តែលេខមិត្តភក្តិ ជិតដិត ដែលនាង ធ្លាប់ស្គាល់ទើបលើក ។ប្រសិនបើមានលេខខ្លះនាងមិនស្គាល់ គឺនាងមិនលើកទេហើយ តែងតែ រអ៊ូថាធុញណាស់ មានតែអ្នកតេមករំខាន ជាពិសេសបុរសសម្បូរទ្រព្យ ។
តាមពិតទៅបុរសសម្បូរលុយទាំងអស់នោះ មានគ្រប់យ៉ាងទាំងរូបសង្ហា សម្បូរលុយ តាមយកចិត្តយកថ្លើមនាង គ្រប់បែបយ៉ាងប៉ុណ្ណឹង ហើយនាងនៅតែមិនខ្វល់ខ្វាយ និងទ្រព្យរបស់ហ៊ឺហារផ្លូវកាត់បែបនេះទេ ។ ផ្ទុយទៅវិញ នាងបែរជាបង្ហាញអាកប្បកិរិយា មិនពេញចិត្តនិងការយកចិត្ត ហួងហែងរបស់បុរសទាំងអស់នោះ ។
បើតាមប្រភពមួយដោយឡែក ផ្សេងទៀតបានប្រាប់ឲ្យដឹងថា តារាស្រីរូបនេះតែងតែព្យាយាមគេចវេស មិនចង់ឲ្យគេសួរនាំពីជីវិតឯកជន ជាពិសេសរឿងស្នេហាប៉ុន្មានទេ ដោយសារតែនាងខ្លាចចិត្ត អ្នកដឹកនាំរឿងល្បីឈ្មោះ ពាន់ ភួងបុប្ផា ព្រោះថាអ្នកដឹកនាំរូបនេះ មិនចង់ឲ្យតារាប្រុសស្រី ដែលជាតួរបស់ខ្លួនពើបប្រទះ និងរឿងរ៉ាវអាស្រូវស្នេហា ណាមួយឡើយ ។ ដូច្នេះហើយបានជានាង តែងតែខំប្រឹងគេចខ្លួន បញ្ចៀសពីរឿងរ៉ាវស្នេហានេះ ព្រោះខ្លាចធ្លាក់កូដលែងបាន គ្រងតំណែងតួឯកទៀត ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ Looking TODAY មិនទាន់អាចទាក់ទង កញ្ញា មាន សូនីតា បានទេ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣នេះ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII