
យ៉ាងណាមិញ សម្រាប់ល្ងាចថ្ងៃនេះផ្ទាល់ ដែលជាយប់ចុងក្រោយ នៃការប្រលងបវរកញ្ញា ប្រចាំឆ្នាំ ២០១៣ ដែលនឹងធ្វើការប្រកាសលទ្ធផល ចាញ់ឈ្នះនោះ គឺនឹងធ្វើឡើងជាផ្លូវការនៅ TVB។ ជាមួយគ្នានោះដែរ កាលពីម្សិលមិញ បេក្ខនារីស្រស់ស្អាតទាំង១០នាក់ បានបង្ហាញខ្លួន ក្នុងការសម្ដែង និងប្រកួតគ្នា ទទួលយកពានរង្វាន់ ខាងស្លៀកឈុតប៊ីគីនីស្រស់ស្អាតជាងគេ ហើយអ្នកដែលឈ្នះនោះ គឺបានទៅលើ កញ្ញា Xao Ying Ouyang។ ទោះបីជានេះមិនមែនជារង្វាន់ផ្លូវការ នៅក្នុងការឈ្នះបវរកញ្ញាលេខមួយ ប្រចាំហុងកុងក្ដី តែនេះក៏ជារង្វាន់មួយ ដែលបង្ហាញ និងជួយផ្ដល់ជំនឿចិត្ដទៅលើ កញ្ញា Xao Ying Ouyang ថានឹងអាចឈ្នះនៅក្នុងយប់នេះផងដែរ។
តែអ្វីដែលធ្វើឲ្យមានភាពញាប់ញ័រនោះគឺ មានសាធារណៈជាច្រើនមិនពេញចិត្ដនឹង កញ្ញា Xao Ying Ouyang ដោយសារតែនាងសម្បូរទៅដោយរឿងអាស្រូវ ដែលនាងមិនសាកសមនឹងទទួលពាននោះទេ ដែលនៅក្នុងនោះ មានដូចជា កាលពីពេលថ្មីនេះ នាងបានណាត់ជួបជាមួយនឹងប្រុសវ័យក្មេង និងទទួលការឧបត្ថម្ភពីបុរសនេះផ្ទាល់ ជារៀងរាល់ខែ ដូចជាការជួលអគារស្នាក់នៅ ដែលមានតម្លៃដ៏កប់ពពកនៅក្នុងតំបន់ Hoai Trung ជាដើម។
តើរឿងអាស្រូវផ្ទាល់ខ្លួន ពិតជាធ្វើឲ្យប៉ះពាល់ដល់ការប្រលងបវរកញ្ញាមែនទេ?
រូបភាពកាលពីយប់មិញ ដែលកញ្ញា Xao Ying Ouyang ទទួលពានរង្វាន់ខាងស្លៀកឈុតប៊ីគីនី ស្រស់ស្អាតជាងគេ





ខ្មែរឡូត