ស្បែកមុខរបស់បុរស ភាគច្រើន គឺខុសពីស្រ្តី ដោយសារតែ ស្បែកមុខគឺក្រាស់ជាង និង មិនសូវ
យកចិត្តទុកដាក់ទៅលើសម្រស់ ឬ ភាពស្រស់ស្អាត ខ្លាំង ដូចជាស្រ្តីនោះទេ។ ដូច្នេះ ទើបយើង
ឃើញថា បុរសភាគច្រើន គឺមានស្បែកមុខខ្មៅ ស្រអាប់ គ្រើម មិនរលោង ម៉ដ្ឋ ដូចជាស្រ្តី។
ខាងក្រោមគឺជាវិធីងាយៗ មួយចំនួន ជួយឱ្យស្បែក និង ស្បែកមុខរបស់បុរសសម៉ដ្ឋ ភ្លឺរលោង
បានឆាប់រហ័ស។

១/ លាងសំអាតមុខ៖ ស្បែកមុខគឺជាអ្វីដែលសំខាន់បំផុត ដំបូង ដែលមនុស្ស ជាច្រើនមើល
ឃើញមុនគេ ជាងកន្លែងណាទាំងអស់។ វាគឺជារឿងមួយដ៏សំខាន់ ដើម្បីថែរក្សាស្បែកមុខរបស់
អ្នកសម៉ដ្ឋ តឹងណែន ភ្លឺរលោង និង គ្មានមុន។ សូមលាងសំអាតស្បែកមុខរបស់អ្នកឱ្យបាន ពីរ
ដង ក្នុងមួយថ្ងៃ ដោយប្រើផលិតផលលាងសំអាត Master DermaClear-C ឬ ផលិតផលលាង
ផ្សេងៗ ទៀត ដែលមានលក់នៅជិតអ្នក ឬ តាមផ្សារទំនើប ផលិតផលសុទ្ធពិតដែលមានគុណ
ដើម្បីកំចាត់ស្បែកមុខមុន និង ស្នាមគ្រើមនៅលើស្បែកមុខរបស់អ្នក។
២/ ផ្លែឈើ និង បន្លែ៖ ផ្លែឈើ និង បន្លែ គឺជាប្រភពនៃវីតាមីន និង សារធាតុចិញ្ចឹមជាច្រើន
ដែលមានអត្ថប្រយោជន៍ ចំពោះសុខភាព។ ជាពិសេស ជួយឱ្យកោសិកាស្បែក របស់អ្នកលូត
លាស់បានល្អ ដូច្នេះ សូមអ្នកទទួលទាន ផ្លែឈើ និង បន្លែ ឱ្យបានទៀងទាត់ជាប្រចាំថ្ងៃ ដើម្បី
ទទួលបាននូវស្បែកទន់ សម៉ដ្ឋ ភ្លឺរលោង ដោយធម្មជាតិ៕
ដោយ៖ វណ្ណៈ
ប្រភព៖ pinoyguyguide
