ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, September 4, 2013

អាថ៌កំបាំងជួយឱ្យក្រចកដៃ ដុះបានលឿន និងមាំមួន

អ្នកចង់បង្កើតម៉ូដក្រចក និងរចនាក្រចកទៅតាមអ្វីដែលអ្នកចូលចិត្តដើម្បីបង្កើនភាពជឿជាក់
និងទាន់សម័យ ប៉ុន្ដែ ក្រចកដៃរបស់អ្នក ដុះយឺតពេក? ដូច្នេះតើត្រូវធ្វើយ៉ាងណាដើម្បីកែលំអ
ស្ថានភាពនេះ? ប្រសិនចាប់អារម្មណ៍ សូមស្វែងយល់វិធីសាស្ដ្រខាងក្រោម។

ប្រូតេអ៊ីន

ចូរចាប់ផ្ដើមយុទ្ធនាការបង្កើនការលូតលាស់របស់ក្រចកដៃ ដោយការបង្កើនប្រូតេអ៊ីនក្នុងរបប
អាហារប្រចាំថ្ងៃរបស់អ្នក។ ប្រូតេអ៊ីន មានច្រើននៅក្នុងសាច់ ស៊ុត ទឹកដោះគោ និងគ្រាប់ធញ្ញ
ជាតិ។

មិនត្រូវខាំក្រចកដៃ
មនុស្សជាច្រើន តែងតែខាំក្រចកដៃនៅពេលមានភាពតានតឹងក្នុងអារម្មណ៍   នេះគឺជាទម្លាប់ដ៏
អាក្រក់មួយ។ ការខាំក្រចកដៃ មិនត្រឹមតែប៉ះពាល់ដល់សុខភាពក្រចកប៉ុណ្ណោះទេ វាថែមទាំង​ប៉ះពាល់ដល់ភាពស្រស់ស្អាតរបស់ក្រចកផងដែរ។ ដើម្បីបំបាត់ទម្លាប់អាក្រក់នេះ ចូរទំពាស្ករកៅ
ស៊ូ ឬធ្វើការងារអ្វីមួយដើម្បីបំភ្លេចការខាំក្រចកដៃ នៅពេលប្រឈមនឹងភាពតានតឹង។

សម្អាត និងបំប៉នសំណើម
ការណែនាំសំខាន់មួយដើម្បីជួយដល់ការរីកចម្រើននៃក្រចកដៃ នោះគឺការថែទាំវាឱ្យបានស្អាត
បាត ព្រមទាំងបំប៉នជាតិសំណើមដល់ស្រទាប់ខាងក្រៅនៃក្រចក  ឱ្យបានញឹកញាប់។  ចូរប្រើ
ប្រាស់​ប្រេងបំប៉នសំណើមសម្រាប់ស្រទាប់ខាងក្រៅ និងលាបថ្នាំក្រចកមួយជាន់ដើម្បីការពារ
ក្រចកដៃចៀសវាងការប្រេះ រលាត់។ ក្រៅពីនេះ អ្នកក៏គួរការពារដៃនៅពេលធ្វើការធ្ងន់។

ឈាមរត់ស្មើ
តើអ្នកដឹងថា ឈាមដែលរត់ទៅកាន់ម្រាមដៃរបស់អ្នក គឺជាវិធីមួយដ៏មានប្រសិទ្ធិភាពបំផុត ជួយ
ធ្វើឱ្យក្រចកលូតលាស់បានលឿន? ប្រសិនអ្នកប្រើប្រាស់កុំព្យូទ័រ វាយអត្ថបទប្រចាំថ្ងៃ ឬលេង
piano ឬមួយធ្វើការដោយប្រើប្រាស់ម្រាមដៃ នោះក៏ជាវិធីមួយជួយឱ្យក្រចកបានលូតលាស់យ៉ាង
ឆាប់រហ័ស។

ប្រើខ្ទឹម.ស ត្រដុសលើក្រចកដៃ
នេះគឺជាវិធីសាស្ដ្រចម្លែក ជួយពន្លឿនការលូតលាស់របស់ក្រចកដៃ ប្រសិនអ្នកចង់មានក្រចក
វែងក្នុងពេលដ៏ខ្លី ចូរសាកល្បងប្រើវិធីនេះ។ យកខ្ទឹមស មកត្រដុសលើក្រចកដៃរបស់អ្នកក្នុងរយៈ
ពេល ៣០នាទី រួចលាងសម្អាត។ ក្រៅពីការជួយឱ្យក្រចកបានលូតលាស់លឿន ខ្ទឹមសក៏ជួយធ្វើ
ឱ្យក្រចកបានរឹងមាំ និងរលោងផងដែរ។ ប៉ុន្ដែ ដើម្បីបំបាត់ក្លឹនមិនល្អ បន្ទាប់ពីដុសខ្ទឹមស ចូរប្រើ
ក្រូចឆ្មារសម្អាតក្រចកដៃទៅតាមក្រោយ។


ដោយ ៖ តារា
ប្រភព ៖ LD
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII