ប្រភពដដែលបន្តទៀតថា កីឡាករបាល់ទាត់ Aidil Zafuan វ័យ ២៦ឆ្នាំ បានសុំលែងលះជាមួយនឹង តារាស្រី Rita Rudaini ដោយបានផ្ញើរសារទៅនាង ដើម្បីសុំលែងលះគ្នាតែម្តង។
ទោះបីជាយ៉ាងនេះក៏ដោយ តារាស្រី Rita Rudaini បាននិយាយថា នាងមិនមានការឈឺចាប់ ពិបាកចិត្ត ឬរន្ធត់ចិត្តអ្វីឡើយ ចំពោះទង្វើរបស់ Aidil ព្រោះការរៀបការរយៈពេល ៥ឆ្នាំរបស់នាង និងគាត់ ហាក់បីដូចជាគ្មានន័យអ្វីទាំងអស់។
តារាស្រីជនជាតិម៉ាឡេស៊ីរូបនេះ បានបន្តទៀតថា នាងនឹងរក្សាពេលវេលាដ៏មានតម្លៃ មើលថែកូនរបស់នាង ២នាក់ ដែលមានអាយុ ២ឆ្នាំ និង ៤ឆ្នាំ ហើយមិនឲ្យ Aidil មកប៉ះពាល់កូនទាំង២ របស់នាងមួយសរសៃសក់ឡើយ ព្រោះសូម្បីតែខោអាវថ្មី ក៏ Aidil មិនដែលទិញឲ្យកូនដែរ៕



ដោយ ៖ ប៊ី
ខ្មែរឡូត
