ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, September 1, 2013

ទទួល​បាន​រូប​ភាព​យ៉ាង​ច្បាស់​នៃ​​​ Sony Xperia Z1 “Honami” ​​

ដោយ មានមតិ 0 31 ខែ​សីហា 2013
ទូរស័ព្ទ ​ទំនើប Sony Xperia Z1 ដែល​កាល​ពី​ពេល​មុនៗ​​​ត្រូវ​បាន​គេ​​ហៅ​ឈ្មោះ​​ថា Sony Honami ​ត្រូវ​បាន​ក្រុមហ៊ុន Sony បញ្ចេញ​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​មុន​​ថា នឹង​​ត្រូវ​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ៤ ខែ​ កញ្ញា​ខាង​មុខ​នេះ​ហើយ ​​មិន​តែ​ប៉ុណ្ណោះ​​ថ្មីៗ​នេះ ​​ក្រុមហ៊ុន​ថែម​ទាំង​មាន​​នូវ​វីឌីអូ​ខ្លី​​មួយ​បង្ហាញ​ពី​រូប​រាង​ខ្លះៗ​នេះ​ទូរស័ព្ទ​នេះ​ផង​ដែរ​ ។
មុន​ពេល​ដែល​ទូរស័ព្ទ Sony Xperia Z1 ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ ​ពេល​នេះ​យើង​ទើប​ទទួល​បាន​នូវ​រូប​​ភាព​​ថ្មី​នៃ​​ទូរស័ព្ទ​​ដែល​​ល្បី​ថា បំពាក់​ដោយ​កាមេរ៉ា​ទំហំ 20MP ​​​​និង​ជា​ទូរស័ព្ទ​ទំនើប​ដំបូង​របស់​ក្រុមហ៊ុន Sony ដែល​​នឹង​មាន​ភាព​ប៉ិនប្រសព្វ​​ខាង​ថត​រូប ​​​​។ ដោយ​ឡែក​ជាមួយ​រូប​ភាព​ដែល​បាន​លេច​ចេញ​នៅ​ក្នុង​ពេល​នេះ​ ​ថ្វី​បើ​មាន​គុណភាព​ច្បាស់​ល្អ​​​ តែ​វា​​គ្រាន់​តែ​ផ្នែក​ខាង​មុខ​នៃ​ទូរស័ព្ទ​​ប៉ុណ្ណោះ ចំពោះ​ផ្នែក​ខាង​ក្រោយ​​​យើង​នៅ​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​​នឹង ​ដូច​ជា​រូប​ដែល​ទទួល​បាន​កាល​ពី​ថ្ងៃ​មុន​ឬ​យ៉ាង​ណា​នោះ​ ។

យ៉ាង​ណា​មិញ​យោង​ទៅ​តាម​រូប​ថ្មី​នេះ​ គឺ​មិន​ខុស​គ្នា​ជា​មួយ​នឹង​​រូប​ដែល​យើង​ទទួល​បាន​កាល​ពី​​ពីរ​ខែ​មុន​  និង​រូប​ភាព​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែល​ទើប​លេច​ចេញ​​ក្រោយៗ​នោះ​​ទេ ។

រូប​ Sony Honami កាល​ពី​​ពីរ​ខែ​មុន :

ផ្នែក​ខាង​ក្រោយ​របស់ Sony Honami ដែល​លេច​ចេញ​កាលពី​ពេល​មុន​ :

លក្ខណសម្បត្តិ​​ ​Sony Honami ឬ Xperia Z1 ៖​
  • អេក្រង់ 5-inch
  • កម្រិត​ភាព​ច្បាស់ Full HD (1080p)
  • កាមេរ៉ា​​ថត​រូប​ 20.7MP ​និង 2MP សម្រាប់ Webcam
  • CPU 2.2GHz Qualcomm Snapdragon 800
  • RAM 2GB
  • បំពាក់​ដោយ NFC
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 16GB មាន​បន្ថែម microSD card
  • ថាមពល​ថ្ម 3000 mAh
ប្រភព​

អត្ថបទ​ទាក់​ទង:

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII