ប្រសិនបើអ្នកចង់ដឹងពីរបៀបចែចង់ស្រី វាគ្មានអ្វីពិបាកនោះទេ គឺគ្រាន់តែប្រើនូវវិធីសាស្ត្រទាំង ៧ ខាងក្រោមនេះធានាថា នឹងជួយឲ្យស្នេហារបស់អ្នកទទួលបានជោគជ័យ កាន់តែផ្អែមល្ហែម និងមិនអាចបំភ្លេចបាន ហើយនាងនឹងចងចាំអ្នករហូត។
១ កុំប្រញាប់ប្រញាល់ខ្លាំងពេក។ អ្នកអាចណាត់ជួបនាងម្ដងម្កាល ប៉ុន្តែលើកលែងតែអ្នកទាំងពីរបានជួបគ្នាញឹកញាប់ ឬធ្លាប់ណាត់ជួបគ្នាបានពីរ ឬបីសប្ដាហ៍រួចហើយ។ នៅដំណាក់កាលនេះ សូមកុំប្រញាប់បង្ហាញនាងពីអារម្មណ៍របស់អ្នកឲ្យនាងដឹងលឿនពេកអី។ ស្នេហាមិនមែនដូចរឿងកំប្លែងនោះទេ។ នរណាៗក៏ធ្លាប់មានស្នេហាដែរ ប៉ុន្តែស្នេហាវាត្រូវការពេលវេលាដើម្បីវាស់ស្ទង់នូវជម្រៅបេះដូង។ អ្នកត្រូវចំណាយពេលវេលា ស្វែងយល់ពីចិត្តគ្នាឲ្យបានស៊ីជម្រៅជាមុនសិនមុននឹងសារភាពប្រាប់នាង។
២ មិនត្រូវលត់ជង្គង់សុំស្នេហ៍នាងឡើយ។ សូមកុំបញ្ចេញនូវ អារម្មណ៍ស្នេហា របស់អ្នកជ្រុលហួសហេតុខ្លាំងពេកនៅដំណាក់កាលដំបូង ព្រោះការធ្វើបែបនេះអាចនឹងធ្វើឲ្យនារីដែលអ្នកស្រឡាញ់ដាក់មេប្រូចចោលអ្នក ព្រោះមិនទាន់មានអារម្មណ៍ស្និទ្ធស្នាលខ្លាំងនឹងគ្នានៅឡើយ។
៣ ព្យាយាមបង្កើតនូវការចងចាំដែលមិនអាចបំភ្លេចបាន។ អ្នកមិនចាំបាច់ចំណាយលុយកាក់ច្រើនទិញរបស់មានតម្លៃឲ្យពិសេសនោះទេ។ ប្រសិនបើអ្នក ពិតជាចង់សំដែងនូវក្ដីស្រលាញ់ចំពោះនាងពិតមែននោះ អ្នកគ្រាន់តែធ្វើអ្វី ដែលអ្នកគិតថាល្អ និងមានន័យទៅតាមអ្វីដែលអ្នកអាចធ្វើទៅបានហើយ។ បើទោះជា វាមិនមានតម្លៃថ្លៃ តែវាគឺជាអ្វីដែលអ្នកអាចធ្វើបាន សម្រាប់មនុស្សដែលអ្នកស្រលាញ់ និងដើម្បីបង្ហាញនាងថានាងមានសារៈសំខាន់ប៉ុណ្ណាសម្រាប់អ្នក។
៤ នាំនាងទៅញ៉ាំអាហារពេលល្ងាច។ ការញ៉ាំអាហារពេលល្ងាច ពិតជាមានន័យណាស់ សម្រាប់មនុស្សស្រីដែលស្រលាញ់។ ប្រសិនបើអ្នករកនឹកមិនឃើញ ថាតើត្រូវទៅកន្លែងណាអញ្ចឹងសាកនាំនាងទៅញាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន ឬក្រោមពន្លឺផ្កាយដ៏សែនមានន័យតែពីរនាក់ ធានាថានាងនឹងមានអារម្មណ៍ថាកក់ក្ដៅពេលនៅជាមួយអ្នក។
៥ ជូនកាដូរសាមញ្ញៗ តែស្រស់ស្អាត។ ពេលខ្លះកាដូរដ៏សាមញ្ញអាចធ្វើឲ្យនាងស្រលាញ់ ហើយគិតថាមានតម្លៃសម្រាប់នាងទៅវិញ។ ទំនាក់ទំនងរវាងអ្នក និងនាងទើបតែចាប់ផ្ដើមថ្មីៗនៅឡើយ ដូច្នេះហើយអ្នកមិនចាំបាច់ ទាន់ជូនរបស់ដែលមានតម្លៃពេកនោះទេ ព្រោះនាងអាចគិតថាអ្នកជាមនុស្សខ្ជះខ្ជាយ ហើយបដិសេធអ្នក។ អ្នកអាចជ្រើសរើសយករបស់អ្វីដែលដែលមានលក្ខណៈពិសេសដើម្បីបន្ថែមនូវការចងចាំ ហើយអាចរក្សាវាទុកបានយូរសម្រាប់អ្នកទាំងពីរ ដូចជាកែវផឹកទឹកជាដើម នៅពេលដែលនាងលើកយកមកញ៉ាំទឹកពេលណានឹងនឹកឃើញដល់អ្នកជានិច្ច។
៦ បង្កើតការសន្ទនាជាមួយនាង។ ឆ្លៀតយកពេលសន្ទនាជាមួយនាងឲ្យបានច្រើនតាមអាចធ្វើទៅបាន។ អ្នកអាចប្រាប់ទៅនាងថា អ្នកសប្បាយចិត្ត និងមានអារម្មណ៍ពិសេសប៉ុណ្ណា ពេលដែលនៅក្បែរនាង។ បង្ហាញនាងពីអារម្មណ៍អណ្ដែតអណ្ដូង ផ្អែមល្ហែម និងអារម្មណ៍ពិសេសៗ ផ្សេងទៀត ដែលអ្នកគិតថា ជាការបង្ហាញពីក្ដីស្រលាញ់របស់អ្នកហើយធ្វើឲ្យនាងកាន់តែចង់ស្ដាប់ខ្លាំងឡើងៗ។
៧ និយាយពាក្យបីម៉ាត់នោះចេញមក។ អ្នកបានសម្ដែងនូវភាសាបេះដូងរបស់អ្នក។ ប៉ុន្តែតាមពិតទៅនាងបានដឹងពីអារម្មណ៍របស់អ្នកមុនហើយ។ ពេលខ្លះនៅពេលដែលអ្នកចង់សុំនារីណាម្នាក់ មកធ្វើជាមិត្តស្រី អ្នកត្រូវតែហ៊ាននិយាយត្រង់ៗប្រាប់ទៅនាង ព្រោះជាធម្មតាមនុស្សស្រីមិនសូវសម្ដែងប្រាប់បុរសមុនពីទឹកចិត្តរបស់នាងទេ។ កុំបណ្ដោយឲ្យនាងរង់ចាំ និងមានមន្ទិលសង្ស័យច្រើនទៀត បើគិតថា មនោសញ្ចេតនា និងពេលវេលាដែលអ្នកចំណាយជាមួយគ្នាដល់ចំណុចសមស្របមួយហើយ ចាំអង្កាល់ទៀត និយាយពាក្យបីម៉ាត់នោះប្រាប់នាងតែម្ដងទៅ។ តែកុំភ្លេចណា ត្រូវរកកន្លែងដ៏សមស្របសម្រាប់អ្នក និងនាងតែពីរនាក់ដែរ ពុំដូច្នោះទេ អាចនឹងត្រូវនាងបដិសេធខ្មាសគេមិនខាន៕

No comments:
Post a Comment