ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, May 26, 2013

អាយុ​ប៉ុន្មាន​ទើប​ច្បាប់​​ឈប់​ឲ្យ​​បើក​បរ?
       តាម​ដង​ផ្លូវ​មួយ​ចំនួន​ ​គេ​តែ​​សង្កេត​ឃើញ​មនុស្ស​ចាស់នៅ​មាន​កម្លាំង​ជិះ​ម៉ូតូ​បាន​​ដូច​ក្មេង​ៗ ប៉ុន្តែ​ខ្លះ​ទៀត​ជិះ​ញ័រ​ទទ្រើក​​​ និង​ខ្លះ​ទៀត​បង្ក​ឲ្យ​មានករណី​កក​ស្ទះ​ និង​​​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​មាន​។ ខាង​ក្រោម​នេះ​គឺ​ជា​មតិ​របស់​យុវវ័យ​៤រូប​ដែល​យល់​ថា​ មនុស្ស​ចាស់​មិន​គួរ​បើក​បរ​ម៉ូតូ​ដោយ​ខ្លួន​ឯង​ទេ ​ឯ​អ្នក​ខ្លះ​យល់​ថា​មិន​ជា​បញ្ហា​អ្វី​ទេ​ ឲ្យ​តែ​ពួក​គាត់​នៅ​មាន​ស្មារតី​ល្អ។ លោក​ ចាន់​ វាសនា​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រូប​លោក​ធ្លាប់​ឃើញ​មនុស្ស​ចាស់​អាយុ​ប្រហែល​៥០ប្លាយ​នៅ​ជិះ​ម៉ូតូ​បាន​ដោយ​ខ្លួន​ឯង ហើយ​មើល​ទៅ​ញ័រៗ​។ វាសនា​ បន្ថែម​ថា៖ “​ពិបាក​ណាស់​ពេល​ជិះ​ម៉ូតូ​ក្បែរ​ពួក​គាត់ ​ព្រោះ​គាត់​ជិះ​មើល​ទៅ​ញ័រ​ៗ​ ខ្លាច​​តែ​ជ្រុល​មក​ប៉ះ​គ្នា​នឹង​វីវរ​ហ្មង!។ គាត់​គួរ​តែ​ឈប់​ជិះ​ម៉ូតូ​ដោយ​ខ្លួន​ឯង​ទៅ​ ព្រោះ​ចាស់​ហើយ។ ​ភ្នែក​មើល​មិន​សូវ​ចាស់​ ស្មារតី​ក៏​ភ្លេច​ភ្លាំង​ច្រើន​គ្រោះ​ថ្នាក់​ណាស់​។ បើ​គាត់​ចង់​ទៅ​ណា​ គាត់​គួរ​ឲ្យ​គេ​ជូន​ទៅ​ប្រសើរ​ជាង”។ រី​ឯ​យុវជន​​ យ៉ន​ ពេជ្រ និសិ្សត​ឆ្នាំ​ទី​៤​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​(IFL) ​បាន​និយាយ​ថា ​រូប​គេ​ក៏​ធ្លាប់​ឃើញ​មនុស្ស​ចាស់​ជិះ​ម៉ូតូ​ដោយ​ខ្លួន​ឯង​ដែរ។​ ពេជ្រ​ បន្ថែម​ថា​៖​ “គាត់​មើល​ទៅ​ខ្ទង់​ប្រហែល​៦០​​ឆ្នាំ​ជាង​។ ខ្ញុំ​ភ័យ​ជួស​គាត់​ ព្រោះ​គាត់​ជិះ​ត្រឹកៗ​វេៗ។ សម្រាប់​ខ្មែរ​​គេ​ចាត់​ទុក​ថា ​វ័យ​ប៉ុណ្ណឹង​គឺ​ចាស់​ហើយ ​ល្មម​ឈប់​សម្រាក​ជិះ​ម៉ូតូ​ដោយ​ខ្លួន​ឯង​ហើយ​។ ម្យ៉ាង​កាយ​សម្បទា​ក៏​ទ្រុឌ​ទ្រោម ស្មារតី​ក៏​ទន់​ខ្សោយ​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ​ និង​ខ្លួន​ឯង​ណាស់​”។ ដោយ​ឡែក​កញ្ញា​ សុ​ ចាន់​ណា​ គរុ​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​បាន​និយាយ​ទាំង​សុទិដ្ឋិនិយម​ថា ​ឲ្យ​តែ​មនុស្ស​ចាស់​នៅ​មាន​​កម្លាំង​ពលំ​ល្អ​មិន​ថា​ប្រុស​ ឬ​ស្រី​ទេ​សុទ្ធ​តែ​អាច​បើក​បរ​បាន​ដោយ​ខ្លួន​ឯង​។ “​ពូ​ខ្ញុំ​អាយុ​៧០​ឆ្នាំ​ហើយ ​ម៉េច​នៅ​ជិះ​ម៉ូតូ​បាន​ខ្លួន​ឯង​ឡើង​ផឹល!​ មិន​ដែល​មាន​បញ្ហា​​អី​ផង។​ កម្លាំង​គាត់​នៅ​មាន​ ម្យ៉ាង​គាត់​ជិះ​យូរ​ឆ្នាំ​មក​ហើយ​ គាត់​នៅ​អាច​ដឹក​​ឥវ៉ាន់​ធ្ងន់​បាន​ទៀត​ផង”។ ចំពោះ​កញ្ញា​ ចរិយា បុគ្គលិក​នៅ​ធនាគារ​មួយ​បាន​ប្រាប់​ទាំង​ទឹក​មុខ​ញញឹម​ថា​៖ “អ៊ំ​ស្រី​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ​អាយុ​ប្រហែល​ជា​៥៥​ឆ្នាំ​នៅ​ជិះ​កង់​អាគុយ​ទៅ​ផ្សារ​បាន​រាល់​តែ​ព្រឹក​ហ្នឹង​​ ហើយ​ជិះ​លឿន​ទៀត​ផង​។ និយាយ​ទៅ​គាត់​នៅ​មាន​សុខ​ភាព​ល្អ​នៅ​មាំ​ តែ​បើ​មនុស្ស​ចាស់​ផ្សេង​ដែល​មាន​ស្មារតី​ខ្សោយ​ប្រហែល​ជា​មិន​អាច​ជិះ​បាន​ដល់​វ័យ​ប៉ុណ្ណឹង​ដូច​គាត់​​ទេ​មើល​ទៅ”។ លោក​ គង់​ គីម​ តំណាង​សាលា​បង្រៀន​បើក​បរ​ដៃ​ធំ​ពីរ​ បាន​លើក​ឡើង​ថា​ តាម​ច្បាប់​អាយុ​ត្រឹម​៦០ឆ្នាំ​គេ​កំណត់​ឲ្យ​ឈប់​បើក​បរ​ហើយ​ ព្រោះ​ច្បាប់​បាន​គិត​គូរ​ពី​សុវត្ថិភាព​ចរាចរណ៍​​ជា​ចម្បង។ ​ជាក់​ស្ដែង​យុវវ័យ​ខ្លះ​ពេល​ឃើញ​មនុស្ស​ចាស់​ជិះ​ម៉ូតូ​តែ​ឯង ​ពួក​គេ​ចូល​ចិត្ត​ជិះ​ជ្រែ ជិះ​លឿន​ៗ​ឆាប​ពួក​គាត់​ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ភ័យ​រេ​ចង្កូត​ អាច​បណ្ដាល​ឲ្យ​មាន​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​អាច​នឹង​បាត់​បង់​ជីវិត​ផង​ពេល​ខ្លះ។ ដោយ​ឡែក​លោក​ យក់​ ផល្លា​ ​ជា​មន្រ្តី​នគរ​បាល​មួយ​រូប​ មិន​បាន​បញ្ជាក់​លម្អិត​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​មាត្រា​ប៉ុន្មាន​​មាន​​ការ​ហាម​ឃាត់​នោះ​ទេ។ ​លោក​គ្រាន់​តែ​លើក​ឡើង​ថា​ ជាទូទៅ​ប័ណ្ណ​បើក​បរ​៥ឆ្នាំ​នឹង​ធ្វើ​ម្តង។ មិន​ថា​មនុស្ស​អាយុ​៦០​ទេ សំខាន់​ឲ្យ​តែ​ឆ្លង​កាត់​ការ​ធ្វើតេស្ត​ពិនិត្យ​លើ​សុខភាព និង​កាយ​សម្បទា​ឃើញ​ថា​រឹង​មាំ​អាច​គ្រប់​គ្រង​បញ្ជា​យានយន្ត​បាន នោះ​ពួក​គាត់​នឹង​មាន​សិទ្ធ​ទទួល​បាន​ប័ណ្ណ​បើក​បរ​។ ដូច្នេះ​ពួក​គាត់​អាច​បើក​បរ​បាន​ដោយ​ស្រប​ច្បាប់៕ អត្ថបទ៖​ ផល្លា សុម៉ាលីណា

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII