បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី២៧ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៥:០៨
យោងតាមប្រភពព័ត៌មានសន្តិសុខថា
ការប៉ះទង្គិចគ្នានានាកាលពីថ្ងៃទី២៦ មិថុនា
រវាងពួកអ្នកគាំទ្រ និងពួកអ្នកប្រឆាំងប្រធានាធិបតីអេហ្សុីប លោក
ម៉ូហាម៉េដ ម័រស៊ី បណ្តាលឱ្យមនុស្សស្លាប់ម្នាក់
ហើយមនុស្ស២៣៧នាក់ត្រូវរបួសនៅភាគខាងជើងអេហ្សុីប ។
ឮការប្រមូលផ្តុំមនុស្សរបស់ពួកអ្នកគាំទ្រលោក
ម័រស៊ី នៅទីក្រុងម៉ានស៊ូរ៉ា ស្ថិតនៅតំបន់ដីសណ្តទន្លេនីល
រងការវាយប្រហារពីសំណាក់ពួកប្រឆាំងដែលបានគប់កាកសំណល់មកលើ
ពួកគេ ។ ប្រការនោះញ៉ាំងឱ្យផ្ទុះការប៉ះទង្គិចគ្នាឡើង ។
បណ្តាអគារ និងរថយន្តទាំងឡាយរងការខូចខាតនៅក្រុងម៉ានស៊ូរ៉ា
និងនៅក្រុងតានតា ស្ថិតនៅភាគខាងជើងទីក្រុងគែរ ។
ពួកប្រឆាំងលោកប្រធានាធិបតី ម័រស៊ី
ដែលចោទប្រកាន់រូបលោកថា ប្លន់យកជ័យផលនៃបដិវត្តន៍ឆ្នាំ២០១១
ដែលបានបញ្ចប់របបលោក ហូស្នីមូបារ៉ាក់
នោះបានអំពាវនាវឱ្យមានការប្រមូលផ្តុំមនុស្សយ៉ាងធំបំផុតមួយ
នាថ្ងៃទី៣០ មិថុនា ជាថ្ងៃខួបឡើងកាន់តំណែងរបស់លោក ។
ពួកសកម្មជននៃក្រុម TAMAROD ដែលអះអាងថា
បានប្រមូលហត្ថលេខារបស់មនុស្សដល់ទៅ១៥លាននាក់
ស្នើឱ្យមានការបោះឆ្នោតប្រធានាធិបតី មុនកាលកំណត់មួយ
ញ៉ាំងឱ្យមានការព្រួយបារម្ភចំពោះការផ្ទុះអំពើហិង្សាថ្មីៗ
ក្នុងប្រទេស ដោយពួកអ្នកក្រុងភាគច្រើនបានទិញស្បៀងស្តុកទុក ៕

