ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, June 27, 2013

Huawei Ascend W2 ជា​ទូរស័ព្ទ​ប្រើ​ WP8 ដែល​មាន​តម្លៃ​ទាប

ដោយ 27 ខែ​មិថុនា 2013
ប្រិយមិត្ត ​ធ្លាប់​បាន​អាន​ព័ត៌មាន​ជាច្រើន​មក​ហើយ​ដែល​និយាយ​ទាក់ទង​នឹង​ ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​របស់​ក្រុមហ៊ុន Huawei ដែល​បំពាក់​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ។ បន្ទាប់​ពី​ព័ត៌មាន​អំពី Ascend W2 ត្រូវ​បាន​លេចចេញ​ជា​បន្តបន្ទាប់​មក​ ពេល​នេះ​ក្រុមហ៊ុន Huawei បាន​បង្ហាញ​ជា​ផ្លូវការ​រួច​ហើយ​នូវ​ទូរស័ព្ទទំនើប​ដែល​បំពាក់​ដោយ​ ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 មួយ​ម៉ូដែលនេះ ។
ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា Huawei Ascend W2 គឺ​ជា​ទូរស័ព្ទទំនើប​បំពាក់​ដោយ Windows Phone 8 ដែល​មាន​តម្លៃទាប ។ គេ​ជឿ​ថា​គូប្រកួត​របស់ Ascend W2 គឺ Lumia 620 និង Lumia 520 របស់​ក្រុមហ៊ុន Nokia ដែល​មាន​តម្លៃ​ក្រោម $250 ។ ដូច្នេះ​តើ Ascend W2 អាច​ប្រកួត​នឹង​ផលិតផល​របស់ Nokia បាន​ទេ? ក្រុមហ៊ុន Huawei មិន​ទាន់​បញ្ជាក់​ពី​តម្លៃ​របស់ Ascend W2 នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​តម្លៃ​ប៉ាន់ស្មាន​របស់​ប្រភពចចាមអារ៉ាម​បាន​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ​នេះ​អាច​នឹង​មាន​តម្លៃ​ប្រហែល $290 ទៅ $300 ។ លក្ខណសម្បត្តិបច្ចេកទេស​របស់ Ascend W2 មាន​​ដូច​​ខាង​​ក្រោម៖

  • វិមាត្រ 134 x 66.7 x 9.9 mm
  • អេក្រង់​ទំហំ​ 4.3-inch
  • CPU Dual-core 1.4GHz (Snapdragon S4)
  • RAM 512 MB
  • GPU Adreno 305)
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 8 GB (អាច​បន្ថែម microSD card)
  • ដំណើរការ​​ដោយ​ Windows Phone 8
  • ថាមពល​ថ្ម 2,000mAh

ប្រភព
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII