ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១០:១៥
អាជ្ញាធរមូលដ្ឋានរាយការណ៍ថា
សាកសពកុមារ៥នាក់ដែលបាត់ខ្លួន
ក្រោយពីរថយន្តបឺសធុនតូចមួយគ្រឿងក្រឡាប់ធ្លាក់ចូលស្ទឹង
មួយកាលពីថ្ងៃទី១២ មិថុនាកន្លងមកនេះ នៅខេត្ត FUJIANG
ភាគអាគ្នេយ៍ប្រទេសចិន ត្រូវបានរកឃើញកាលពីថ្ងៃទី១៦ មិថុនា ។
ផ្នែក ព័ត៌មានក្រុង ZHANGZHOU ក្នុងសេចក្តីប្រកាសមួយគូសបញ្ជាក់ថា រថយន្តបឺសធុនតូចនេះដឹកមនុស្ស១០នាក់ កាលពីថ្ងៃទី១២ មិថុនា បានក្រឡាប់ធ្លាក់ចូលស្ទឹងមួយមានជម្រៅ១០ម៉ែត្រ ក្រោយពីព្យាយាមគេចពីការបាក់ដីមួយមក ។ មនុស្ស៥នាក់ដែលជិះក្នុងរថយន្តនេះអាចត្រូវបានជួយ សង្គ្រោះ ក៏ប៉ុន្តែកុមារ៥នាក់បានបាត់ខ្លួន មុនពេលរកឃើញសាកសពពួកគេនៅផ្នែកខាងក្រោមស្ទឹង ៕

No comments:
Post a Comment