ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:៣៤
គេហទំព័របរទេស
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៩
មិថុនាផ្សាយថា
ក្រាយស្ល័រជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់អាមេរិក
បានប្រកាសប្រមូលរថយន្តហ្ស៊ីបចំនួន២,៧លានគ្រឿង
មកពិនិត្យប្រព័ន្ធធុងប្រេងឡើងវិញ
ព្រោះរថយន្តប្រភេទនេះប្រឈមមុខនឹងការធ្លាយប្រេងងាយឆាបឆេះបំផុត
។
ការប្រកាសប្រមូលរថយន្តរបស់ក្រុមហ៊ុនក្រាយស្ល័រ
សំដៅទៅលើរថយន្តហ្ស៊ីបសេរីហ្គ្រេន សឺរ៉ូគី
ដែលផលិតក្នុងរវាងពីឆ្នាំ១៩៩៣-២០០៤ និងស៊េរីលីប័រទី
ផលិតពីឆ្នាំ២០០២-២០០៧ ដោយក្រុមហ៊ុនក្រាយស្ល័របានគូសបញ្ជាក់ថា
រថយន្តរបស់ពួកគេគ្មានចំណុចខ្វះខាតណាមួយទេ
ប៉ុន្តែការប្រមូលមកនេះ
ដោយសារតែពួកគេផ្តោតការយកចិត្តទុកដាក់លើសុវត្ថិភាពជាចម្បង។
គួរបញ្ជាក់ថា កាលពីដើមខែកន្លងមក
នាយកដ្ឋានគ្រប់គ្រងសុវត្ថិភាពផ្នែកចរាចរណ៍បានអំពាវនាវឱ្យក្រុម
ហ៊ុនក្រាយស្ល័រប្រកាសប្រមូលរថយន្តខាងលើ ដោយផ្តល់ពីហេតុផលថា
រថយន្តហ្ស៊ីបទាំង២ស៊េរីនេះ
ប្រសិនបើទទួលកម្លាំងប៉ះទង្គិចនៅផ្នែកខាងក្រោយខ្លាំង
អាចធ្វើឱ្យប្រេងលេចធ្លាយ និងអាចបណ្តាលឱ្យមានភ្លើងឆាបឆេះ
។NHTSA បញ្ជាក់ថា
កន្លងមកមានករណីឆេះរថយន្តប្រភេទនេះចំនួន៣៧លើក
និងបង្កឱ្យមានអ្នកស្លាប់ដល់ទៅ៥១នាក់ ៕

No comments:
Post a Comment