បច្ចុប្បន្ន
Android
គឺជាប្រព័ន្ធប្រតិបត្តិការដ៏ធំមួយដែលត្រូវបានប្រើនៅលើទូរស័ព្ទ
ទំនើប និងកុំព្យូទ័របន្ទះស្ដើងជាច្រើនគ្រឿង ។
ដោយឡែកបន្ទាប់ពីចេញប្រព័ន្ធប្រតិបត្តិការថ្មី Android 4.2.2 Jelly
Bean មក ក្រុមហ៊ុនក៏គ្រោងនឹងប្រកាសចេញប្រព័ន្ធប្រតិបត្តិការថ្មី
Android 4.3 Jelly Bean មុនពេលចេញនូវកំណែ
Androd 5.0 Key Lime Pie ផងដែរ ។

មុនពេលដែល Android 4.3 Jelly Bean
ត្រូវបានដាក់ចេញជាផ្លូវការ
ពេលនេះយើងទើបតែទទួលបាននូវវីឌីអូមួយដែលបង្ហាញពីដំណើរការ
របស់ប្រព័ន្ធប្រតិបត្តិការថ្មីនេះនៅលើទូរស័ព្ទ Galaxy S 4 Google
Edition ។ យ៉ាងណាមិញចង់ដឹងថា ប្រព័ន្ធប្រតិបត្តិការ Android 4.3
Jelly Bean មានរូបរាងស្រស់ស្អាតប៉ុណ្ណានោះ
សូមទស្សនាវីឌីអូខាងក្រោម ។