រាជធានីភ្នំពេញ ៖ មាន
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានបង្កឡើងដោយម៉ូតូ២គ្រឿង
បានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់
និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង ០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២
ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចផ្លូវ១៨២ កែងផ្លូវ២៦១
ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
ទល់មុខភោជនីយ៍ដ្ឋានទីក្រុងបៃតង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ
គេបានឃើញម៉ូតូម៉ាកស្មាស់ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល
1H-8926 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចលើផ្លូវ១៨២
ក្នុងល្បឿនយ៉ាងលឿន
លុះមកដល់ផ្លូវបែកជាបួនក៏បានជ្រុលល្បឿនទៅបុកជាមួយម៉ូតូ
ម៉ាកស្មាស់ ១គ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-5855
ជិះគ្នា៣នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង
តាមបណ្តោយផ្លូវ២៦១ ក្នុងល្បឿនលឿនដូចគ្នា យ៉ាងពេញទំហឹង ។
បន្ទាប់ពីកើតហេតុ គេបានឃើញសមត្ថកិច្ចចុះអន្តរាគមន៍ ធ្វើកាវាស់វែង និងបានហៅរថយន្តសង្គ្រោះមកដល់ជនរងគ្រោះទៅធ្វើការព្យាបាលនៅ មន្ទីរពេទ្យ។ ចំណែកឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
សារព័ត៌មានវត្តភ្នំ | Sunday, 02 June 2013 08:46:00



No comments:
Post a Comment