យ៉ូកូហាម៉ាៈ មន្ត្រីភ្នាក់ងារអាហារអង្គការសហ ប្រជាជាតិ
កាលពីថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៣កន្លងទៅនេះ
បានស្នើឲ្យមានការដាក់នូវបញ្ហាសន្តិសុខស្បៀង និងរបបអាហារ
ក្នុងរបៀបវារៈអន្តរជាតិ នៃការអភិវឌ្ឍន៍តំបន់ អាហ្វ្រិក
ព្រមទាំងការលុបបំបាត់គ្រោះអត់អាហារឲ្យបាននៅឆ្នាំ ២០២៥ខាងមុខ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើកឡើងនូវសំដីរបស់លោក Jose Graziano Da Silva ប្រធានអង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិថា ពិភពលោកបច្ចុ ប្បន្ននេះ ចំនួនអ្នកអត់អាហារមានការធ្លាក់ចុះ ដោយកិច្ចការកាត់បន្ថយគ្រោះអត់អាហារនេះ បានធ្វើឡើងតាំងពីឆ្នាំ ១៩៩០មកម៉្លេះ ហើយមានការធ្លាក់ចុះចំនួនពី ១ពាន់លាននាក់ មកត្រឹម ៨៧០លាននាក់ ប៉ុន្តែវានៅតែចោទជា បញ្ហានៅឡើយ។
ជាមួយគ្នានេះដែរ លោក Ertharin Cousin ប្រធានប្រតិបត្តិ នៃអង្គការកម្មវិធីអាហារពិភពលោក បានអំពាវនាវឲ្យ មានការយកចិត្តជាពិសេសដល់ការបង្កើនសន្តិសុខ ស្បៀងអាហារពិភពលោក និងបង្កើនថាមពលដល់តួនាទីស្ត្រី នៅតាមតំបន់ជនបទ ជាពិសេសបញ្ហាវិសមភាពយេនឌ័រ ព្រមទាំងលើកកម្ពស់ពួកគេ ដើម្បីធ្វើការផ្លាស់ប្តូរជីវិត ផ្ទាល់ខ្លួន ព្រមទាំងសុខមាលភាពគ្រួសារ និងសហគមន៍របស់ពួកគេ។
ដោយលើកឡើងពីគន្លឹះដ៏សំខាន់ ក្នុងការលុបបំបាត់ភាពក្រីក្រ និងគ្រោះអត់អាហារ ក្នុងបណ្តាប្រទេស កំពុងអភិ វឌ្ឍន៍មន្ត្រីតំណាងពីអង្គការចំនួនបីរូប បាននិយាយថា កិច្ចការនេះវាអាស្រ័យលើការធ្វើវិនិយោគទុនរបស់រដ្ឋា ភិបាល និងផ្នែកឯកជនលើវិស័យកសិកម្មប្រកបដោយចេរភាព និងការអភិវឌ្ឍជនបទ។
ជាមួយគ្នានេះពួកគេ បានយល់ឃើញស្របគ្នាថា ការកាត់បន្ថយគ្រោះអត់អាហារ និងភាពក្រីក្រ គួរតែបន្តស្ថិតនៅ ជាចំណុចសំខាន់មួយក្នុងរបៀបវារៈឆ្នាំ២០១៥ បន្ទាប់ពីការបញ្ចប់អាណត្ត នៃទិសដៅអភិវឌ្ឍន៍សហសវត្សរ៍ (MDG)៕
Sunday, 02 June 2013 07:58 ប្រែសម្រួលៈ ដើមអម្ពិល (DAP)-ID: 009

No comments:
Post a Comment