ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១០:៥០
កាសែតថៃកាលពីព្រឹកថ្ងៃទី១០ មិថុនា ផ្សាយថា
បុគ្គលិកផ្នែកស្រាវជ្រាវនៅក្នុងខេត្ដប៉ាធុមថានី
ទទួលបានរបាយការណ៍ថា
មានរថយន្ដដឹកប្រេងធុនធំមួយគ្រឿងក្រឡាប់នៅបរិវេណឡើងផ្លូវអាកាស
រាំងស៊ីត-ណាខនណាយុក ទល់មុខហាងហ៊្វូដឺផាករាំងស៊ីត
ក្នុងស្រុកថានបុរី ខេត្ដប៉ាធុមថានី ។
ក្រោយពីទទួលបានរបាយការណ៍
កម្លាំងចម្រុះឆ្ពោះទៅកន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោង
ហើយឃើញរថយន្ដដឹកប្រេងធុនធំម៉ាក អីុស៊ុយស៊ុយ ពណ៌ស
ពាក់ស្លាកលេខ ៧៩-៤៨២១ បាងកក របស់ក្រុមហ៊ុនហ្គូដធីមអីុនធឺប្រាយ
បន្ទាប់ពីបុកបង្គោលរបាំងបេតុងក្បែរផ្លូវ
និងបុកសសរបង្ហាញស្លាកសញ្ញាដ៏ធំ បណ្ដាលឱ្យរថយន្ដស្រុញមុខ
បែកកញ្ចក់ និងមានប្រេងហូរពាសពេញផ្លូវ ។
អ្នកបើកបររថយន្ដនេះមានអាយុជាង៥០ឆ្នាំ
រងរបួសបែកក្បាលបានរត់គេចខ្លួនបាត់
ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។
អាជ្ញាធរបានប្រកាសអាសន្នដល់ប្រជាជនដែលធ្វើ
ដំណើរតាមដងផ្លូវខាងលើត្រូវប្រុងប្រយ័ត្ននៅពេលបើកបរ
ព្រោះអាចឱ្យរអិលបាន។ អាជ្ញាធរផ្នែកស៊ើបអង្កេតប្រាប់ថា
រថយន្ដនេះបានចេញពីបរិវេណច្រកផ្លូវនុនបុរី
ឆ្ពោះទៅខេត្ដណាខនយុក ដោយផ្ទុកប្រេងចំណុះ៣៦.០០០លីត្រ ៕

No comments:
Post a Comment