ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១០:៥២
អង្គការសុខភាពពិភពលោក WHO
កាលពីថ្ងៃទី១០ មិថុនា
បានធ្វើការព្រមានមួយចំពោះបណ្តាប្រជាជននៅតំបន់មជ្ឈឹម
បូព៌ា និងបណ្តាមនុស្សដែលធ្វើដំណើរទៅកាន់តំបន់នោះ
ខណៈដែលវីរុស CORONA (MERS-COV)
ជាមូលហេតុនៃការស្លាប់មនុស្ស២៥នាក់ហើយនៅអារ៉ាប៊ី
សាអ៊ូឌីត។
WHO យល់ថា
ទីភ្នាក់ងារសុខាភិបាលរបស់ពិភពលោកទាំងមូលត្រូវស្ថិតក្នុង
ដំណាក់កាលប្រកាសអាសន្ន ព្រោះវីរុស CORONA
អាចឆ្លងរាលដាលដូចជាវីរុសគ្រុនផ្តាសាយបក្សី H5N1 ដែរ
។តុល្យការចុងក្រោយរបស់ WHO
រៀបរាប់ពីមនុស្សឆ្លងវីរុសនេះ៥៥នាក់លើពិភពលោក
ក្នុងនោះស្លាប់៣១នាក់ ។
ប្រទេសដែលរងការប៉ះពាល់ខ្លាំងជាងគេ គឺអារ៉ាប៊ីសាអ៊ូឌីត
ដែលមានអ្នកឆ្លងដល់ទៅ៤០នាក់ ហើយស្លាប់២៥នាក់
ពិសេសក្នុងខេត្តអាល់អាហ៍សា ភាគខាងកើតប្រទេស ។
WHO ពន្យល់ថា
មានការព្រួយបារម្ភខ្លាំងមួយកម្រិតអន្តរជាតិដែលទាក់ទិន
នឹងការឆ្លងរាលដាលនៃវីរុសនេះ ពីព្រោះថា អាចចម្លងលើពិភពលោក
។ ពេលនេះយើងមានឧទាហរណ៍ជាច្រើនដែលបង្ហាញថា វីរុស MERS-COV
ឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀត ដោយសារពួកអ្នកធ្វើដំណើរ
។ ដូច្នេះគ្រប់ប្រទេសទាំងអស់លើពិភពលោកត្រូវធានាថា
បណ្តានិយោជិតសុខាភិបាលរបស់ខ្លួនត្រូវពន្យល់ឱ្យដឹងពី
វីរុសនោះ
និងពីជំងឺដែលគេអាចជួបប្រទះហើយក្នុងករណីមានអាការក្អក
ចម្លែកអាចជារោគសញ្ញានៃការឆ្លងវីរុស MERS-COV
ត្រូវចាប់អារម្មណ៍ឱ្យខ្លាំង ។
WHO រំលឹកថា
អ្នកឆ្លងវីរុសនេះត្រូវបានរកឃើញនៅអង់គ្លេស បារាំង
អាល្លឺម៉ង់ និងអីុតាលី
ប៉ះពាល់ដល់បណ្តាមនុស្សដែលវិលត្រឡប់ពីការធ្វើដំណើរទៅ
ក្រៅប្រទេស ។ WHO ប្រាប់ថា
រោគសញ្ញានៃអ្នកឆ្លងវីរុសនេះគឺការក្អកខ្លាំង គ្រុនក្តៅ
ឬការរលាកសួត ៕

No comments:
Post a Comment