ថ្ងៃសៅរ៏ ទី២២ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ២៣:៥៣
រាជធានីភ្នំពេញ ៖
បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង
និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលជិះម៉ូតូសង់កូរ៉េ ១គ្រឿង
ពណ៌ក្រហម អត់មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង
ក្នុងទិសដៅពីកើតទៅលិច លុះមកដល់មុខរោងចក្រ ៦ជាន់
ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវរថយន្តកុងទ័រនើ
១គ្រឿង ពាក់ស្លាកលេខ ព្រះសីហុន 3A-0463 ដែលជិះបញ្រ្ចាស់ទិសគ្នា
បុកចំពីមុខពេញទំហឹងតែម្តង ដែលហេតុការណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០នាទី យប់ថ្ងៃទី២២ មិថុនា
២០១៣ ។
ក្រោយកើតហេតុ
សពជនរងគ្រោះត្រូវសមត្ថកិច្ចទាក់ទងក្រុមគ្រួសារសាច់ញាតិឱ្យមក
ទទួល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូ
ត្រូវយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ
ដើម្បីធ្វើការដោះស្រាយ ៕


No comments:
Post a Comment