ថ្ងៃសៅរ៏ ទី២២ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ២៣:៤៣
រាជធានីភ្នំពេញ ៖ មនុស្ស ២នាក់
បានរងរបួសធ្ងន់ ខណៈដែលរថយន្តឡិចស៊ីសRX300 ១គ្រឿង ពណ៌ស្ករ
អត់ចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង
ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តបានបើកវ៉ារថយន្តកុងទ័រនើ
១គ្រឿង ក៏ជ្រុលទៅបុកចំពីមុខម៉ូតូស្មាស់រីវ៉ូ ១គ្រឿង ពណ៌ខៀវ
ពាក់ស្លាកលេខ 1AA-3229 ជិះគ្នា ២នាក់
ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា
រួចរថយន្តបង្កបានបើករត់គេចបាត់ស្រមោល ដែលហេតុការណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០នាទី យប់ថ្ងៃទី២២ មិថុនា
២០១៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕


No comments:
Post a Comment