Posted by vorakchun001 on June 24, 2013 in ព័ត៌មានជាតិ
កាលពីម្សិលមិញនេះគណប្រតិភូកម្ពុជាដឹកនាំដោយ លោក ម៉ៅថូរ៉ា អនុរដ្ឋលេខាធិការក្រសួងភាពាណិជ្ជកម្ម តំណាងឯកឧត្តម ចម ប្រសិទ្ឋ ទេស្សរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញមកទទួលគណប្រតិភូថៃ ដែលដឹកនាំដោយ លោកស្រី
វ៉ាត់ចារី វីម៉ុកតាយ៉ុង លេខាធិការអចិន្ត្រៃយ៏ នៃក្រសួងពាណាជ្ជកម្មភាគីថៃ ។

ការធ្វើបដិសណ្ឋារកិច្ចនេះដែរគេបានឃើញ មន្ត្រីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបាន ធ្វើការប្រគល់ជូនកាដូ វត្ថុអនុស្សាវរីយ៏ ទៅវិញទៅមក ក្នុងនោះដែរ លោកម៉ៅថូរ៉ា បានអញ្ជើញឡើងថ្លែងនៅលើអង្គវេទិការ នៅច្រកទ្វារព្រំដែនកម្ពុជា ថៃ នៃទីក្រុងប៉ោយប៉ែតថា នេះជាលើកទី១ហើយ ដែលភាគីថៃបាន អនុវត្តន៏ ការតាំងពិពរណ៏ខារ៉ាវាន់ នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ បន្ទាប់មកខារ៉ាវាន់ ថៃនិងបន្តមកធ្វើការតាំងពិពរណ៏ នៅទីរួមខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ លោក បានថ្លែងទៀតថា នេះដោយសារកម្ពុជាថៃបានបើកកិច្ច ប្រជុំរួមគ្នាមួយកាលពីកន្លងមក ហើយសង្ឃឹមថា ការរឹតចំណងសាមគ្គីនេះនឹងមានតម្លៃខ្ពស់ថែមទៀត ព្រោះ ថា នៅឆ្នាំខាងមុខដ៏ខ្លីនេះ ប្រទេសយើងនឹងបានក្លាយជាប្រទេស សហគមអាស៊ាន ។
ចំណែកលោកស្រី វាត់ចារី វិម៉ុកតាយ៉ុង ក៏បានថ្លែងដែរថា លោកស្រីពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះ កិច្ចស្វាគមន៏ ដ៏កក់ក្តៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ ភាពប៉ិនប្រសព្វនេះវានឹងបញ្ជាក់ប្រាក់ថា ដំណើរ នៃការប្រារព្វតាំងពិពរណ៏នៅ ថ្ងៃខាងមុខនេះនឹងទទួលបានជោគជ័យ ហើយយើងបន្តរឹតចំណង សាមគ្គីឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសជាតិយើងទាំងពីរ ឱ្យបានល្អ ។
ជាទីបញ្ចប់គណប្រតិភូ នៃប្រទេសទាំងពីរបានបង្ហោះប៉េងបោងជានិមិតរូបនៃភាពជោគជ័យនៃការ តាំងពិពរណ៏នេះ ។
