ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, June 23, 2013

វិធីពីរយ៉ាង ដែលអ្នកមិនគួរធ្វើ មុនចូលគេង ដើម្បី គេងលក់បានស្កប់ស្កល

ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា រីករាយ និងមាន
ភាពជឿជាក់លើខ្លួនឯង នៅពេលក្រោកពីដំណេក។ តើធ្វើយ៉ាងណា ដើម្បីទទួលទានដំណេក
លក់ស្កប់ស្កល់?
ខាងក្រោមនេះ គឺជាវិធីសាស្រ្តងាយៗ ពីរយ៉ាងដែលអ្នកមិនគួរធ្វើមុនពេលទទួលទានដំណេក
ដើម្បីទទួលទានដំណេក បានលក់ស្កប់ស្កល់ល្អ៖


១/ មើលទូរទស្សន៍ ឬ កុំព្យួទ័រ៖ ការសិក្សាបានបង្ហាញថា នៅពេលដែលអ្នកនៅមុខកញ្ចក់
ទូរទស្សន៍ ឬ អេក្រង់កុំព្យួទ័រ មុនចូលគេង អាចរារាំង លទ្ធភាពរាងកាយរបស់អ្នក មិនឱ្យគេង
លក់បានល្អ ដោយសារតែ ពន្លឺភ្លើងភ្លឺនៃ អេក្រង់ទាំងនេះ អាចបង្កឧបសគ្គនៃអ័រម៉ូន ជំរុញឱ្យ
ការគេងរបស់អ្នក មិនបានលក់គ្រប់គ្រាន់។ ដូច្នេះ   អ្នកគួរតែ បិទទូរទស្សន៍ និង កុំព្យួរទ័រ ឱ្យ
បានរយៈពេល ១ម៉ោង មុនចូលគេង។

២/ ងូតទឹកក្តៅ៖ វាដូចជា ការហាត់ប្រាណមួយដែរ  ការងូតទឹកក្តៅ  ពិតជាអាច  ជួយអ្នកឱ្យ ងងុយគេង។ បញ្ហានេះ ទោះជាយ៉ាងណា នៅមុនចូលគេង   អ្នកមិនត្រូវងូតទឹកក្តៅ ដែលក្តៅ
ខ្លាំងពេកនោះទេ ព្រោះវានឹងធ្វើឱ្យអ្នក   ពិបាកនឹងគេងលក់ និង មិនអាចគេងលក់  បានស្កប់
ស្កល់។ សូមរក្សាខ្លួនអ្នកឱ្យនៅត្រជាក់   មុនពេលចូលគេង  ទើបអាចធ្វើឱ្យអ្នកគេងលក់បាន
ស្កប់ស្កល់ល្អ៕

ដោយ៖ វណ្ណៈ
ប្រភព៖ care2
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII