ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, June 21, 2013

រថយន្ត​តាក់​ស៊ី​ដឹក​ភ្ញៀវ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​​បើក​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​៣​ផ្ទាំង​

tithya-21-k-full
ភ្នំពេញ ​៖ ​រថយន្ត​កាមរី​គូទ​ហើម​១​គ្រឿង​ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​តាក់​ស៊ី​ដឹក​ ភ្ញៀវ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ភ្នំពេញ​បាន​បើកបរ​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវវៀច​អស់​៣​ផ្ទាំង​បណ្ដាល​អោយ​រថយន្ត​មួយ​ គ្រឿង​នេះ​ទទួលរង​កា​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងធ្ងន់ធ្ងរ​និង​អ្នក​បើកបរ​ រថយន្ត​បង្ក​ក៏បាន​រង​របួស​រយៈ​ក្បាល​ផង​ដែរ ​ហើយ​អ្នក​បើកបរ​រថយន្ត​បង្ក​រូប​នេះ​បាន​ព្យាម​យាម​បើក​រត់​ទាំង​រថយន្ត​ ខ្ទេច​ផ្នែក​ខាង​មុខ ​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​នៅ​ផ្លូវ​លេខ​២៦១​កែង​ផ្លូវ​លេខ​១២២​ស្ថិត​ នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​។​
ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរ​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១​និង​១៥​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី​២១ ​ខែមិថុនា ​ឆ្នាំ២០១៣ ​នៅ​ចំណុច​ខាង​កើត​ស្ពាន​អាកាស​៧​មករា ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ​ខណ្ឌ​ទួលគោក។​
​សមត្ថកិច្ច ​ប៉ូលិស​បាន​ប្រាប់​ថា ​អ្នក​បើកបរ​រថយន្ត​បង្ក​មាន​ឈ្មោះ​ ឃុ​ត ​សុខ​រី អាយុ៣២ឆ្នាំ ​ជា​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ​នៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ ស្នាក់​នៅ​ផ្ទះ​លេខ​៨០១​ ផ្លូវលំ សង្កាត់​ឫស្សីកែវ ​ខណ្ឌឫស្សីកែវ ។ ​សមត្ថកិច្ច​បន្ត​ថា ​រថយន្ត​កាម​រី ១​គ្រឿង ​ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2A-8055 ​ដែល ​ជា​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ​នៅ​ព្រ​លាន​យន្តហោះ​បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ​លុះ​បើកបរ​មក​ដល់​ចំណុច​កើត​ហេតុ​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ធ្លាក់​ភ្នែក ​នោះ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​ ទ្រេត​ ៣​ផ្ទាំង ​តែម្តង ​ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ។​
​ក្រោយ ​កើត​ហេតុ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ ផ្លូវ​ច្បាប់ ៕​
កម្ពុជា​ថ្មី | Friday, 21 June 2013 14:09:00
ស្រីរ័ត្ន​

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII