ភ្នំពេញ
៖
ស្ត្រីជនជាតិថៃ២នាក់ដែលចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិ
ពោធិចិនតុងដើម្បីធ្វើសកម្មភាពជួញដូរគ្រឿងញៀនជិត៣គីឡូក្រាម
ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ
នៅវេលាព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៣ត្រូវបានលោក សួស
សំអាតប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមសម្រេច
ផ្ដន្ទាទោសឈ្មោះ Phamdee Varang kanaអាយុ២៩ឆ្នាំនិងឈ្មោះTang boon ketkarnអាយុ
៣១ឆ្នាំក្នុងម្នាក់ៗជាប់ពន្ធនាគារអស់មួយជីវិតនិងពិន័យជាប្រាក់
ក្នុងម្នាក់ៗ៥០លានរៀលចូលថវិការដ្ឋពីបទដឹកជញ្ជូនដោយខុសច្បាប់
នូវសារធាតុញៀន
ហើយបើកផ្លូវប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់រយៈពេល១ខែគិតចាប់ពីថ្ងៃ
ប្រកាសសាលក្រមនេះទៅ។
គួរ
រំលឹកថាស្ត្រីជនជាតិថៃទាំង២នាក់នេះត្រូវបានសមត្ថកិច្ចនៃមន្ទីរ
ប្រឆាំងគ្រឿងញៀនឃាត់ខ្លួននៅព្រលានយន្តហោះពោធិចិនតុងកាលពីថ្ងៃទី៧
ខែសីហា
ឆ្នាំ២០១២និងម្នាក់ទៀតឃាត់ខ្លួននៅចំណុចសណ្ឋាគារឡុងប៊ិចផ្លាហ្សា
ស្ថិតនៅផ្លូវ២៨៩សង្កាត់បឹងកក១ខណ្ឌទួលគោករាជធានីភ្នំពេញកាលពី
ថ្ងៃទី៨ខែសីហាឆ្នាំ២០១២។
នៅក្នុងសវនាការនាពេលកន្លងមកជនជាប់ចោទPhamdee Varong kanaបាន
ឲ្យដឹងថា
ខ្លួនចូលមកបប្រទេសកម្ពុជាកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១២ដើម្បីយក
វ៉ាលិសមួយដែលផ្ញើពីប្រទេសអេក្វាទ័រពីឈ្មោះ ខេនឌី
មកឲ្យស្ត្រីម្នាក់នៅប្រទេសកម្ពុជា។
តែខ្លួនមិនដឹងថានៅក្នុងវ៉ាលិសនោះមានអីនោះទេ។
ពេលមកដល់ព្រលានយន្តហោះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចំណែកឈ្មោះ Tang boon ketkarn បាន
ឲ្យដឹងថាខ្លួនមកប្រទេសកម្ពុជាក្នុងគោលបំណងមកទទួលយកបញ្ញើវ៉ាលិស
ពីស្ត្រីម្នាក់។
ការទទួលយកវ៉ាលិសនេះគឺឈ្មោះខេប៊ីនជាអ្នកបញ្ជាមកយកដោយឲ្យប្រាក់
ឈ្នួល៣ម៉ឺនបាតក្នុងការទទួលយកវ៉ាលិសនេះ។
ពេលមកដល់ប្រទេសកម្ពុជាខ្លួនបានទៅស្នាក់នៅសណ្ឋាគារឡុងប៊ិចប្លា
ហ្សា ក៏ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
គួរបញ្ជាក់
បន្ថែមទៀតថាក្នុងសវនាការនាពេលកន្លងមកពោលគឺថ្ងៃទី៤មិថុនាក្រោយ
បញ្ចប់ការសួរដេញដោលតំណាងអយ្យការលោក លី
សុផាណាបានសន្និដ្ឋានសម្រេចឲ្យឈ្មោះខេប៊ីននិង
ខេនឌីរួចផុតពីបទចោទប្រកាន់សមគំនិតនិងផ្តើមគំនិតក្នុងអំពើ
ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនដោយសំអាងថាមិនមានប្រភពនិង
សាវតាចជនជាប់ចោទច្បាស់លាស់៕
កម្ពុជាថ្មី | Friday, 21 June 2013 13:53:00
មករា

No comments:
Post a Comment