ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, June 22, 2013

វិធីព្យាបាល​បញ្ហា ផ្លូវចិត្ដ​ដោយ​ខ្លួនឯង

មនុស្សគ្រប់ រូបតែងតែ កើតមាននូវវិបត្ដិផ្លូវចិត្ដ ឬបញ្ហាផ្លូវចិត្ដ គ្រាន់តែតិចឬច្រើន ធ្ងន់ឬស្រាលប៉ុណ្ណោះ។ ពុំមានអ្នក ណា ម្នាក់ចង់យកបញ្ហាទាំងនេះទៅប្រាប់អ្នក ដទៃទៀតឱ្យបានដឹងឡើយ។ នេះជាកត្ដាមួយដែល ជំរុញឱ្យលោកអ្នកឈាន ទៅ រកបញ្ហាផ្លូវ ចិត្ដធ្ងន់ធ្ងរ ឬជម្ងឺផ្លូវចិត្ដ។ មានវិធីល្អៗមួយចំនួនដែល លោកអ្នកអាច ជ្រើសរើសដើម្បីដោះ ស្រាយ បញ្ហា ផ្លូវចិត្ដដោយខ្លួនឯងផ្ទាល់។
 www.lookingtoday.com

រូបភាពទស្សនាវដ្តីសុខភាពយើង
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ចូលរួមស្រាយបំភ្លឺអំពីមធ្យោបាយ ថែទាំផ្លូវចិត្ដមួយចំនួនជូនមិត្ដអ្នកអាន តាមរយៈគេហទំព័រ សុខភាពកម្ពុជា។
មូលហេតុបង្កបញ្ហាផ្លូវចិត្ដ
មូលហេតុ ឬករណីជាច្រើនដែលអាចធ្វើឱ្យមានការប៉ះពាល់ទៅលើបញ្ហាផ្លូវចិត្ដ។ កត្ដាសំខាន់ដែលអាចកើតឡើង គឺ នៅ ពេលដែលមនុស្សជួបប្រទះនឹងព្រឹត្ដិការណ៍ដែលរន្ធត់ តក់ស្លុត និងភ័យខ្លាច ដែលធ្វើឱ្យអារម្មណ៍មានភាពរំជើបរំជួលខ្លាំង។ មានមូល ហេតុមួយចំនួនទៀត ដូចជាការជួបប្រទះនូវការធ្វើទារុណកម្មដ៏សាហាវឃោរឃៅ គ្រោះ ធម្មជាតិ ដែលបានសម្លាប់ជីវិតមនុស្ស ការ ប្រើអំពើហិង្សាទាំងក្នុងគ្រួសារ និងសង្គមជាដើម។ ការខកចិត្ដ គ្មានផែនការជីវិតត្រឹមត្រូវ ការឃ្លាតពីក្រុមគ្រួសារ ការមិនពេញចិត្ដ មិនពេញថ្លើមជាដើម។ ទាំងអស់នេះសុទ្ធតែជាកត្ដានាំឱ្យមានបញ្ហាផ្លូវចិត្ដ ហើយក៏នៅមានមូលហេតុជាច្រើនទៀតដែលលោកអ្នក អាចជួបប្រទះក្នុងដំណើរជីវិតប្រចាំថ្ងៃ។
វិធីព្យាបាលបញ្ហាផ្លូវចិត្ដដោយខ្លួនឯង
វិធីងាយៗដែលលោកអ្នកអាច អនុវត្ដដើម្បីព្យាបាល ឬដោះស្រាយដោយខ្លួនឯងនៅពេលដែល លោកអ្នកជួបបញ្ហាផ្លូវ ចិត្ដ គឺ ការសម្រាកកាយលំហែអារម្មណ៍ និងការធ្វើសមាធិ។
1. ការសម្រាកកាយលំហែអារម្មណ៍ ៖ លោកអ្នក អាចជ្រើសរើសការសម្រាកកម្សាន្ដដើម្ប ីបន្ធូរបន្ថយភាពតានតឹង និង ភាព តប់ប្រមល់។ ចំពោះការសម្រាកលំហែ លោកអ្នកអាចជ្រើសរើសទៅតាមចំណូលចិត្ដ ដូចជាទស្សនាតាមរមណីយដ្ឋាន ស្ទូចត្រី ការ កាត់ស្មៅ ដាំផ្កា ចិញ្ចឹមត្រី ស្ដាប់ទឹកហូរ មើលទឹកធ្លាក់ មើលថ្ងៃលិច ស្ដាប់ភ្លេងដែលចូលចិត្ដ មើលទូរទស្សន៍ដែលមានកម្មវិធីកម្សាន្ដ សប្បាយៗ ចូលរួមក្នុងពិធីជប់លៀង ជជែកជាមួយមិត្ដភ័ក្ដិ ទៅសួរសុខទុក្ខមិត្ដសម្លាញ់ដែលបែកគ្នាយូរឆ្នាំជាដើម។ ទាំងនេះជាវិធី ដែលធ្វើឱ្យលោកអ្នកអាចបន្លប់ពេលវេលាដែលសៅហ្មង តឹងតែង មិនស្ងប់ក្នុងអារម្មណ៍។ ម្យ៉ាងទៀតលោកអ្នកអាចជ្រើសរើសការ អានសៀវភៅទៅតាមចំណូលចិត្ដ ព្រោះការអាន សៀវភៅ គឺជាវិធីផ្លាស់ប្ដូរបរិយាកាសមួយយ៉ាងល្អ។ ទន្ទឹមនឹងនោះ លោកអ្នកអាច ធ្វើឡើងវិញនូវកិច្ចការដែលធ្លាប់ទទួលបានជោគជ័យ និងសប្បាយចិត្ដ។ ការហាត់កីឡាក៏ជាយុទ្ធវិធីដើម្បីទទួលបាននូវជោគជ័យយ៉ាង គាប់ប្រសើរក្នុងការដោះស្រាយបញ្ហាផ្លូវចិត្ដផងដែរ។
2. ការធ្វើសមាធិ ៖ សមាធិជាវិធី ដែលអាចធ្វើឱ្យអារម្មណ៍លោកអ្នកបានស្ងប់ មិនគិតដល់រឿងធុញថប់។ វិធីនេះអាច ជ្រើសរើសសមាធិតាមបែបយូហ្គា និងបែបព្រះពុទ្ធសាសនា។ ម្យ៉ាងទៀតការស្ដាប់ធម៌ទេសនា ស្ដាប់ការទូន្មានរបស់ចាស់ៗ ដូនជីតាជី ជាដើម ក៏អាចជួយបានខ្លះដែរ។ ក្នុងករណីដែលមិនអាចឈប់សម្រាកពីការងារបាន លោកអ្នកអាចប្រើវិធីដកដង្ហើម គឺដកដង្ហើមចូល ឱ្យបានវែង អត់ដង្ហើមបន្ដិច បន្ទាប់មកដកដង្ហើមចេញវែងៗ។ លោកអ្នកអាច អនុវត្ដបែបនេះក្នុងរយៈពេលពី១០ទៅ១៥នាទី នោះ អារម្មណ៍របស់លោកអ្នកនឹងបានធូរស្រាល និងមិនតានតឹងទៀតឡើយ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកតោងគិតថាការកើតមានបញ្ហាផ្លូវចិត្ដនឹងធ្វើឱ្យជីវិតមិនមាន សេចក្ដីសុខឡើយ។ ដូច្នេះលោកអ្នកគួរកុំបង្ក ឱ្យមាន បញ្ហានេះឡើង ឬកុំបណ្ដោយឱ្យបញ្ហានេះនៅជាប់ក្នុងខ្លួនរបស់លោកអ្នកយូរអង្វែងពេក។ សូមលោកអ្នកទទួលបាននូវជោគជ័យក្នុង ការព្យាបាលបញ្ហាផ្លូវចិត្ដដោយខ្លួនលោកអ្នកផ្ទាល់។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com


www.lookingtoday.com

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII