ថ្ងៃព្រហស្បត្ត៏ ទី២០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៨:៣៧
ការមានកូនអាចជាសុភមង្គលមួយនៅក្នុង
ក្រុមគ្រួសារ ហើយក៏ជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតផងដែរ ។
ប៉ុន្តែការចិញ្ចឹមបីបាច់ពួកគេឱ្យធំដឹងក្តីក្លាយជាមនុស្សមាន
ចរិត ឫកពាល្អ សុភាពរាបសា រមទម មិនទំនើង
គឺជាកាព្វកិច្ចយ៉ាងលំបាកមួយ ។
គេហទំព័របរទេស

ការអប់រំបុត្រធីតា របស់លោកអ្នកកុំឱ្យក្លាយជាក្មេងទំនើង វាមិនត្រឹមតែធ្វើឱ្យជីវិតមានភាពងាយស្រួលប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យពួកគេធំឡើងក្លាយជាមនុស្សដែលមានការវិនិ ច្ឆ័យហេតុការណ៍ដោយត្រឹមត្រូវ ។ តាមក្រុមអ្នកជំនាញអះអាងថា យុវវ័យធ្លាប់ឪពុកម្តាយទំរើសកាលពីវ័យកុមារភាពងាយនឹងមើលស្រាល លើអ្នកដទៃ តែឱ្យតម្លៃខ្លួនឯងខ្ពស់កប់ពពក ខ្វះខាតការគ្រប់គ្រងលើខ្លួនឯង និងគ្មានបទពិសោធន៍ជីវិត ។
ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដើម្បីបញ្ចៀសបុត្រធីតាលោកអ្នកពីភាពទំនើង ៖
១-បង្កើតជាគោលការណ៍ច្បាប់មួយ៖
ត្រូវ ធ្វើឱ្យប្រាកដថា បុត្រធីតារបស់លោកអ្នកដឹងថា រាល់ការចំណាយរបស់ខ្លួនគឺមានព្រំដែន។ ជាឧទាហរណ៍ប្រសិនបើពួកគេសុំអ្នកញាំុស្ករគ្រាប់ ឬការ៉េម អ្នកត្រូវតែធ្វើឱ្យពួកគេដឹងច្បាស់ពីចំនួនដែលត្រូវញាំុ ។ អ្នកអាចនិយាយដាក់កំហិតឱ្យពួកគេថា ៖ «កូនអាចញុំាបានស្ករ តែមួយគ្រាប់ទេ ការ៉េមតែមួយទេ » ។ អ្នកមិនគួរនិយាយថា៖ «ស្ករគ្រាប់ឬ...កូនអាចញុំា
បាន» ។
២-ត្រូវផ្តល់រង្វាន់លើកទឹកចិត្តចំពោះកិច្ចការលំបាកដែលគេសម្រេចបាន ៖
ការ ទិញប្រដាប់ក្មេងលេងថ្មីៗ គឺជាវិធីល្អមួយក្នុងការលួងបុត្រធីតាលោកអ្នកឱ្យបាត់មាត់ ។ ប៉ុន្តែវាជាទម្លាប់អាក្រក់មួយដែលនាំឱ្យពួកគេយល់ថា ខ្លួនអាចសម្រេចបំណងតាមការសុំ ។ ទម្លាប់បែបនេះនឹងនាំឱ្យបុត្រធីតាលោកអ្នកធំដឹងក្តីក្លាយ ជាមនុស្សគ្មានសមត្ថភាព ។ ជាជំនួសអំណោយ ឬរង្វាន់ត្រូវតែភ្ជាប់ជាមួយលក្ខខណ្ឌ ។ ត្រូវជួយពួកគេឱ្យរៀនធ្វើកិច្ចការអ្វីមួយបានល្អ និងជោគជ័យ ហើយបន្ទាប់មកផ្តល់រង្វាន់ជាក្រោយ ។ ត្រូវឱ្យពួកគេយល់ថា អំណោយ ឬពានរង្វាន់អ្វីមួយមិនអាចដណ្តើមយកបានដោយគ្មានការប្រឹង ប្រែងយ៉ាងអស់ពីសមត្ថភាពទេ ។ ទាំងនេះគឺជាមេរៀនជីវិតយ៉ាងសំខាន់ដែលអ្នកក្នុងនាមជាឪពុក ម្តាយត្រូវតែផ្តល់ឱ្យកូន។

៣-លើកទឹកចិត្ត និងបណ្តុះបណ្តាលអត្តចរិតសុភាពរាបសា ៖
ត្រូវបង្រៀនបុត្រធីតាលោកអ្នកឱ្យចេះស្គាល់ទោស ការដឹងគុណ ចេះប្រើពាក្យគួរសម និងពាក្យថា «អរគុណ» ។ អ្វីទាំងអស់នេះត្រូវផ្តើមចេញពីលោកអ្នកដែលជាឪពុកម្តាយ ។ ឪពុកម្តាយមិនត្រូវប្រើពាក្យពេចន៍មិនល្អនៅចំពោះមុខកូនៗឡើយ ។ អត្តចរិតឪពុកម្តាយគឺជាគំរូសម្រាប់កូន ។

៤-ត្រូវម៉ឺងម៉ាត់ ៖
នៅពេល នាំកូនចេញទៅដើរកម្សាន្តនៅទីសាធារណៈមុនពេលចេញពីផ្ទះ អ្នកជាឪពុកម្តាយគួរពន្យល់ប្រាប់កូនថា អ្នកមានគម្រោងធ្វើអ្វីខ្លះ ទៅកម្សាន្តដល់ទីណាខ្លះ និងត្រូវពន្យល់ពួកគេ ពីអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើ។ អនុវត្តវិធីសាស្ត្របែបនេះញយដងនឹងជួយឱ្យកូនចេះគោរពច្បាប់ កោតក្រែងសិទ្ធិអ្នកដទៃពេលធំដឹងក្តី ។ មួយវិញទៀតវានឹងជួយបំបិទមហិច្ឆតាទាមទារចង់បាន តាមទំនើងចិត្តរបស់គេ ។ ជាឧទាហរណ៍មុនពេលនាំពួកគេទៅហាង ឬផ្សារដើម្បីទិញអំណោយខួបកំណើតជូនមិត្តភក្តិរបស់ពួកគេ អ្នកត្រូវពន្យល់ពួកគេឱ្យដឹងច្បាស់ថា ពួកគេមានសិទ្ធិទិញបានត្រឹមតែកាដូមួយប៉ុណ្ណោះ ហើយក្រៅពីនោះមិនអាចទិញបានឡើយ ។ ការធ្វើបែបនេះ ទី១គឺអាចបញ្ឈប់ការរំពឹងរបស់គេ ហើយទី២អាចមិនធ្វើឱ្យពួកគេខូចចិត្ត ។

៥-មិនត្រូវទន់ចិត្ត ឬរំភើបចិត្តដោយក្តីអាណិតលើពាក្យអង្វររបស់កូនឡើយ ៖
នៅពេល បុត្រធីតាលោកអ្នកមិនយល់ស្របរឿងអ្វីមួយជាមួយអ្នក ឬជះកំហឹងលើអ្នក ចូរកុំព្យាយាមបង្ហាញឱ្យពួកគេឃើញនូវការទោរទន់ចិត្ត ដ្បិតបើពុំដូច្នោះទេពួកគេនឹងឆ្លៀតប្រើការទោរទន់ និងរំភើបចិត្តរបស់អ្នកសម្រេចបំណងរបស់គេជាហូរហែទៅថ្ងៃអនាគត ។ ត្រូវនិយាយដោយសម្តីមុតមាំថា អំពើរបស់គេមិនអាចទទួលយកបានទេ ។ ចូរអនុវត្តវិធីសាស្ត្រនេះ ហើយភាពម៉ឺងម៉ាត់បំផុត (មិននិយាយច្រើន! មិនទោរទន់ចិត្ត) ។ ឪពុកម្តាយគួរធ្វើព្រងើយកន្តើយខ្លះចំពោះការទាមទាររបស់បុត្រធី តាខ្លួន។

៦-គួរកែកំហុស ឬអំពើមិនគប្បីរបស់កូនដោយប្រយោល ឬប្រើការប្រៀបធៀប៖
នៅពេលបុត្រធីតាលោកអ្នកប្រព្រឹត្តអ្វីមួយដោយខុសឆ្គង ហើយអាចបង្កឱ្យគ្រោះថ្នាក់ ជាជាងប្រាប់ពួកគេដោយផ្ទាល់មាត់ថា អំពើនោះខុសឆ្គង អ្នកគួរណែនាំដោយប្រយោលឱ្យពួកគេធ្វើសកម្មភាពថ្មីមួយដែលមាន សុវត្ថិភាពជាង ។ ការកែកំហុសកូនដោយវិធីសាស្ត្រប្រយោលជាមធ្យោបាយល្អមួយបញ្ឈប់ អំពើខុសឆ្គងរបស់ពួកគេប្រសើរជាងការប្រាប់ដោយផ្ទាល់មាត់ ។ ឧទាហរណ៍នៅពេលបុត្រធីតាលោកអ្នកកំពុងលេងឧបករណ៍ដែក(កាំបិត ដែកចុងស្រួច...) អ្នកគួរទាញរបស់ផ្សេងទៀតដែលយល់ថា អាចទាក់ចិត្តគេបានក្នុងនោះអាចជាឡានជ័របញ្ជាដោយតេឡេ ខ្សែភាពយន្តគំនូរជីវចល...។ អ្នកអាចនឹងប្រើវិធីសាស្ត្រនេះជាច្រើនដងដើម្បីលុបបំបាត់ ចំណាប់អារម្មណ៍របស់ពួកគេ ។

៧-មិនត្រូវផ្តល់ជម្រើសណាមួយដែលមិនអាច
ទៅរួចដល់កូននោះទេ ។
ក្នុងករណីបុត្រធីតាលោកអ្នករអ៊ូរទាំមិនពេញចិត្តនឹងការជ្រើស
រើសរបស់អ្នកសម្រាប់ពួកគេ ជាឧទាហរណ៍ ដូចជាទ្រនាប់ជើង
អ្នកមិនគួរសួរពួកគេថា «ចង់ពាក់ទ្រនាប់ជើងមួយណា» នោះទេ ។
ជាជំនួសវិញអ្នកគួរផ្តល់ជម្រើសឱ្យពួកគេដោយសំណួរថា
«ទ្រនាប់ជើងផ្ទាត់ និងឃ្លុបពាក់មួយណា?» ។
មួយវិញទៀតជម្រើសដែលលោកអ្នកផ្តល់ឱ្យកូនត្រូវពឹងផ្អែកលើស្ថាន
ភាពពិតតាមទីកន្លែងនីមួយៗ ។
ជាក់ស្តែងអ្នកមិនចង់ឱ្យបុត្រធីតាចេញដើរលេងខាងក្រៅផ្ទះដោយ
ខ្លួនទទេ ដូច្នេះអ្នកអាចផ្តល់ជាជម្រើសឱ្យពួកគេដោយសួរថា
«អាវដៃវែង និងដៃខ្លីកូនពាក់មួយណា?» ៕