ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:១២
ភាពចម្លែកនៃការរួមភេទ
ឬប្រព្រឹត្តអាសនៅតាមទីសាធារណៈវាតែងតែកើតមាននៅគ្រប់ប្រទេសលើ
ពិភពលោក ហើយធ្វើឱ្យប៉ះពាល់ដល់សីលធម៌ វប្បធម៌យ៉ាងខ្លាំង
ប៉ុន្តែទោះជាយ៉ាងណាច្បាប់ និងសមត្ថកិច្ចមិនអាចបញ្ឆប់វាបាន
ដ្បិតអីអ្នកប្រព្រឹត្តតែងតែលួចលាក់
ហើយបង្កឱ្យទៅជារឿងប្លែកៗ និងហួសចិត្ត ដូចជា នាពេលថ្មីៗនេះ
មានរូបភាពមួយចំនួនត្រូវបានគេប្រមាញ់បាននិងផ្សាយនៅតាម
អ៊ីនធើរណេត ។
សម័យទំនើបនេះមានយុវវ័យជាច្រើនបានលង់លក់ជា
មួយនឹងស្នេហាស្រើបស្រាល ត្រេកត្រអាល
ហើយប្រព្រឹត្តទង្វើមិនសមរម្យតាមទីសាធារណៈ
ត្រូវបានអ្នកប្រមាញ់រូបថតយុវវ័យទាំងនោះថតបាន
ហើយយកមករិះគន់នៅតាមប្រព័ន្ធ Internet ផងដែរ ។
សម្រាប់ប្រទេសកម្ពុជាវិញ
អាចមានការប្រព្រឹត្តអាសនេះនៅតាមហាងខារ៉ាអូខេកន្លែងផឹកស៊ី,
សួនសាធារណៈ (ខ្លះៗ) ដូចជា នៅកោះពេជ្រ...
កន្លែងលំហែកាយជាយក្រុងព្រែកលៀប, ភូមិច្រេស, កែបថ្មី, កៀនស្វាយ
និងបៀរហ្គាដិនជាច្រើន... ។
លើសពីនេះថែមទាំងមានយុវតីខ្លះប្រកាសលក់ដខ្លួនតាមទំព័រហ្វេសប៊ុក
ទៀតផង។
ពាក់ព័ន្ធបញ្ហានេះ អ្នកលេង Internet
ជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីបញ្ហាក្មេងស្រីមិនទាន់គ្រប់
អាយុបានបង្ហោះរូបភាពសិចស៊ី
និងការប្រព្រឹត្តអាសរបស់ខ្លួនពាសពេញ Internet
ជាពិសេសលើប្រព័ន្ធទំនាក់ទំនងសង្គម Facebook
ដែលជាប្រការមួយគួរឱ្យខឹងណាស់ ព្រោះ Facebook
មានលក្ខណសម្បត្តិល្អប្រើជាប្រយោជន៍ដល់សង្គម សាធារណៈ
និងបុគ្គល មិនគួរពួកគេធ្វើបែបនេះសោះ ។
ជាក់ស្តែងនៅហុងកុងមានក្មេងស្រីម្នាក់បាន
បង្ហោះរូបភាពសិចស៊ីរបស់ខ្លួន ទាំងខ្លួនទើបមានអាយុ១៥ប៉ុណ្ណោះ
។ សកម្មភាពរបស់នាងបានធ្វើឱ្យមានគេចូលមើលរូបនាងច្រើនបំផុត
ហើយមានមតិរិះគន់ជាច្រើន...
សម្រាប់យុវតីនៅកម្ពុជាក៏មានរឿងបែបនេះខ្លះៗដែរ
ហើយសូមឱ្យវិលត្រឡប់មកគិតពីកិត្តិយសបុគ្គល គ្រួសារ សង្គម
និងប្រទេសជាតិវិញផង...
ម្យ៉ាងទំព័រហ្វេសប៊ុកមិនសម្រាប់អ្នកប្រព្រឹត្តិអសីលធម៌បែបនេះ
ឡើយ៕

No comments:
Post a Comment