ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, June 10, 2013

ក្រោយ​ការ​ប៉ះ​ទង្គិច​​​បង្ហូរ​ឈាម​​គ្នា​​នាយ​សេនា​ធិការ​​កង​ទ័ព​​លីប៊ី​​សុំ​លា​លែង

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:០០
លោក YOUSSEF AL MANGOUCH នាយ​សេនា​ធិការ​​កង​ទ័ព​​លី​ប៊ី​​បាន​សុំ​លា​លែង​ចេញ​ពី​​តំណែង​​ កាល​ពី​​​ថ្ងៃ​ទី​៩ មិថុនា ក្រោយ​​ការ​ប៉ះ​ទង្គិច​​​បង្ហូរ​ឈាម​គ្នា​​​រវាង​ពួក​​​ជីវ​ពល​​មួយ​ក្រុម​​ ​ និង​ពួក​​បាតុ​ករ​​​នៅ​ក្រុង​ បេន​ហ្គា​ហ្ស៊ី ភាគ​ខាង​កើត​​​លី​ប៊ី​មក ។ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ គ្រូ​ពេទ្យ​មូល​ដ្ឋាន​​ម្នាក់​រៀប​​រាប់​​ពី​មនុស្ស​​ស្លាប់​ដល់​ទៅ​៣១​នាក់ ​ ហើយ​មនុស្ស​​​ប្រមាណ​ជា​​១០០​នាក់​​​ទៀត​ត្រូវ​​របួស​ ។ ប្រភព​​ព័ត៌​មាន​សភា​និយាយ​ថា លោក MANGOUCH បាន​ដាក់​​ពាក្យ​សុំ​លា​លែង​​​ដល់​សភា​ជាតិ​​ដែល​បាន​​យល់​ព្រម​​​ ឯ​ប្រភពព័ត៌​​មាន​​២​ផ្សេង​ទៀត​​ក៏​​អះ​អាង​ពី​​ព័ត៌​មាន​​នោះ​ដែរ ។
ជិត​២​ឆ្នាំ​​ក្រោយ​ការ​​បញ្ចប់​របប​លោក​​មូ​អា​ម៉ា​ កាដា​​ហ្វី បណ្តា​ក្រុម​ប្រដាប់​អាវុធ​​ដែល​​ធ្លាប់​​​ចូល​រួម​ចំណែក​ក្នុង​ការ​​ផ្តួល​ ​រំលំ​របប​នេះ​នៅ​តែ​​កាន់​អាវុធ​​ និង​ប្រើ​អំណាច​ ញ៉ាំង​ឱ្យ​​មតិ​​សាធា​រណៈ​​មាន​ការ​មិន​សប្បាយ​​ចិត្ត​កាន់​ែត​ខ្លាំង ។ រដ្ឋា​ភិបាល​​កណ្តាល​​ដែល​​ពុំ​ទាន់​​អាច​បង្កើត​​ការ​ត្រួត​​ត្រា​លើ​ ប្រទេស​ទាំង​មូល​​​​បាន​នៅ​តែ​​​ពឹង​ផ្អែក​​លើ​​ក្រុម​​​​ប្រដាប់​អាវុធ​​​ ទាំង​នេះ​​មួយ​ចំនួន​​ឱ្យ​ជួយ​​ថែ​រក្សា​​របៀប​​​រៀប​រយ​​ក្នុង​ប្រទេស​​ដែល ​មាន​​អាវុធ​នៅ​​រាយ​ប៉ាយ ។
​កាល​ពី​​ថ្ងៃ​ទី​៨​ មិថុនា​កន្លង​មក​នេះ ពួក​បាតុ​ករ​​​​ដែល​​​មួយ​​ចំនួន​​​កាន់​កាំភ្លើង​​​បាន​ប្រមូល​​ផ្តុំ​​ គ្នា​​នៅ​មុខ​ទីស្នាក់​ការ​​នៃ​ក្រុម​កង​ពល​​​​តូច​​​ «ខែល​លី​ប៊ី»​ទាម​ទារ​ឱ្យ​​​រំលាយ​​ពួក​ជីវ​ពល​​នៃ​ក្រុម​​​ប្រដាប់​​អាវុធ​ ​​នេះ ។ ក្រោយ​ការ​ប៉ះ​ទង្គិច​​គ្នា​ជាច្រើន​​ម៉ោង​ កង​​កម្លាំង​​ពិសេស​​បានចេញ​​ធ្វើ​អន្តរាគមន៍​​ដើម្បី​​ស្តារ​ភាពស្ងប់​ ស្ងាត់​ឡើង​វិញ​ ។​ កង​​ទ័ព​​ជាតិ​​​បាន​ទទួល​​បញ្ជា​​ឱ្យ​ត្រួត​ត្រា​​បណ្តា​​ទីតាំង​​របស់​​ ពួក​​ជីវ​ពល​​​ខែល​លីប៊ី៕

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII