ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:៥៤
ជារឿងគួរឱ្យអស់សំណើច
និងសោកស្តាយមួយកាលបើគណៈកម្មការឱ្យពិន្ទុទៅលើបវរកញ្ញាចក្រវាល
ក្នុងកម្មវិធីប្រកួតប្រជែងធំមួយ ហើយស្រាប់តែច្រឡំមនុស្ស...
ជាក់ស្តែងកាលពីរាត្រីថ្ងៃទី២៦ ឧសភា កន្លងទៅ
គណៈកម្មការបានសម្រេចឱ្យកញ្ញា Denise Garrido វ័យ២៦ឆ្នាំ
ជាអ្នកគ្រងមកុដបវរកញ្ញាចក្រវាលដែលពិធីនេះរៀបចំនៅប្រទេសកាដាណា
ឆ្នាំ២០១៣ ចំណែកអ្នកជាប់ពិតប្រាកដ គឺនាង Riza Santos ឯណោះទេ
ប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះ
គឺនៅព្រឹកថ្ងៃបន្ទាប់គណៈកម្មការប្រាប់វិញថា ជាការភ័ន្តច្រឡំ។
រឿងគួរសោកស្តាយនេះត្រូវបានអ្នកកាសែតចោទសួរថា
ហេតុអ្វីបានទៅជាអញ្ចឹង? ក្រុមគណៈកម្មការថ្លែងបញ្ជាក់ថា
ពួកគេធ្វេសប្រហែសក្នុងការបូកសរុបពិន្ទុទៅលើភាពឆ្លាតឈ្លាសវៃ
និងភាពស្រស់ស្អាត ទើបធ្វើឱ្យមានកំហុសឆ្គង
និងដាក់ពិន្ទុច្រឡំដូច្នេះ ។
ការពិតអ្នកដែលជាម្ចាស់មកុដបវរកញ្ញាចក្រវាលពិតប្រាកដសម្រាប់
ឆ្នាំនេះគឺកញ្ញា Riza Santos ឯណោះទេ។
សុខៗស្រាប់តែគេដាស់ឱ្យទៅយកកំណប់ម្ចាស់មកុដពិតប្រាកដកញ្ញា Riza
Santos បាននិយាយប្រាប់អ្នកកាសែតថា
វាជារឿងដែលគួរឱ្យភ្ញាក់ផ្អើលណាស់ ហើយខ្ញុំក៏ទើបតែដឹងដែរ ។
ខ្ញុំគិតថា នេះជារឿងអកុសលសម្រាប់យើងទាំង២ខ្លាំងណាស់
និងពិបាកបំផុតក្នុងជីវិត ព្រោះតែ Denise Garrido
(បវរកញ្ញាចក្រវាលបំពាក់មកុដច្រឡំ) អាចប្រឈមមុខនឹងបញ្ហាផ្សេងៗ
ប៉ុន្តែនាងដោះស្រាយរឿងនេះយ៉ាងស្ងប់ស្ងាត់គួរឱ្យសរសើរ។
សម្រាប់កញ្ញា Denise Garrido វិញ
បានសម្តែងការខកចិត្តយ៉ាងខ្លាំង
និងនិយាយដោយសំឡេងញ័រៗក្នុងកម្មវិធីទូរទស្សន៍ Breakfast ថា
ពេលដឹងថាមានកំហុសឆ្គងក្នុងការដាក់ពិន្ទុ បេះដូងខ្ញុំស្ទើរតែគាំង
មកុដបវរកញ្ញាចក្រវាលនេះវាប្រៀបដូចសុបិនរបស់នាងខ្ញុំដែលកើតឡើង
មានរយៈពេលត្រឹម២៤ម៉ោងក៏បញ្ចប់ទៅវិញ។ ទោះយ៉ាងណា Denise
Garrido
នៅតែកោតសរសើរចំពោះអ្នកដឹកនាំកម្មវិធីប្រឡងបវរកញ្ញាចក្រវាលថា
បើនិយាយពីទស្សនៈវិស័យអ្នកដឹកនាំ ខ្ញុំជឿថា
គាត់ច្បាស់ជាពិបាកចិត្តណាស់
តែគាត់នៅតែអាចចាត់ការការងារនេះយ៉ាងល្អ គឺធ្វើខុសហ៊ានទទួល...
ធ្វើខុសហ៊ានក្រែប្រែភ្លាមៗបញ្ជាក់ពីភាពបរិសុទ្ធ និងយុត្តិធម៌ ៕

No comments:
Post a Comment