បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ន្ទាប់ពីក្តៅក្រហាយចំពោះការលើកឡើងរបស់មហាជន មួយចំនួនដែលថា សុខៗស្រាប់តែនាងមានផ្ទៃពោះនោះតារាសម្តែងលេចធ្លោ ដោយសារតួឆ្នាសកញ្ញាគង់ វង្សយ៉ាទី ត្រូវទទួលរងនូវពាក្យរិះគន់ជាថ្មីទៀត ពីបណ្តាមិត្តទស្សនិកជន ជាពិសេសមិត្តក្នុង Facebook ថា ដោយហេតុតែចង់បង្កើនភាពល្បីល្បាញកាន់តែខ្លាំង គង់ វង្សយ៉ាទី សុខចិត្តព្រហើនលេងភាពសិចស៊ីរហូតប្រើឈុតអាវគេងយប់ស្តើង អត់ពាក់អាវទ្រនាប់ និងសំយេះឱ្យឃើញក្លែបទ្រូង.សខ្ចី គួរឱ្យព្រឺ និងក្តៅសាច់ទៅវិញ ។
ការរិះគន់អំពីការលេងខ្លួនអាវគេងយប់សិចស៊ី
អត់អាវក្នុងរបស់មហាជន
គឺធ្វើឡើងក្រោយពីពិធីការិនីក្នុងកម្មវិធី «រាត្រីកម្សាន្ត» គង់
វង្សយ៉ាទី រូបនេះ
ថតឈុតពាក់អាវគេងយប់វៀលទ្រូងសំយេះចុះក្រោមបន្តិចអត់ពាក់អាវ
ទ្រនាប់ញាំុងឱ្យឃើញគល់សុដន់.សខ្ចី
ខុសពីប្រពៃណីវប្បធម៌របស់នារីខ្មែរ ហើយយករូបនោះទៅបង្ហោះ
Facebook បណ្តាលឱ្យគេឃើញជាសាធារណៈ
និងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនឹកទៅដល់ពាក្យថា
«សម្ផស្សធម្មជាតិប្រៀបបានទ្រូងអូន...» ។
អ្នកនិយមលេង Facebook មួយរូបបាននិយាយថា
ពួកគេធ្លាប់តែឃើញតារាសម្តែងរូបនេះមានចរិតសុភាព រាបសា
និងស្លៀកពាក់សមរម្យ
តែនៅពេលឃើញនាងបង្ហោះរូបបែបនេះនៅក្នុងទំព័រ Facebook
ពិតជាធ្វើឱ្យពួកគេភ្ញាក់ផ្អើលមែនទែន ។ ឈុតអាវគេងយប់នោះ គង់
វង្សយ៉ាទី អត់មានពាក់អាវទ្រនាប់ទេ
ហើយអាវគេងយប់នោះក៏ស្តើងបានសំយេះស្ទើរឃើញផែនទ្រូងដ៏.សខ្ចី
របស់នាងទាំងមូលទៀតផង ។
ជុំវិញការបង្ហោះរូបនេះក្រុមអ្នកនិយមលេង
ប្រព័ន្ធហ្វេសប៊ុកបានបង្ហោះចែករំលែកគ្នាពីមួយទៅមួយ
ហើយនិយាយថា គង់ វង្សយ៉ាទី មិនគួរបង្ហោះរូបបែបនេះនោះទេ
ដែលនាំឱ្យទស្សនិកជនមិនឱ្យតម្លៃ
ឬក៏វាយតម្លៃទៅលើរឿងខុសក្នុងនាមជាអ្នកសិល្បៈម្នាក់ ។
តារាឡើងកូដតាមរយៈតួឆ្នាសក្នុងរឿង «ឈូក.ស»
ហើយស្រវាចាប់បានតំណែងពិធីការិនីក្នុងកម្មវិធី
«រាត្រីកម្សាន្ត» របស់ទូរទស្សន៍ CTN ដែលមានវ័យ១៩ឆ្នាំ
កម្ពស់១,៦៣ម៉ែត្រ ទម្ងន់៤៨គីឡូក្រាមរូបនេះ
មិនទាន់បកស្រាយយ៉ាងណាចំពោះភាពសិចស៊ីនេះទេ...
ប៉ុន្តែរឿងមានផ្ទៃពោះនាងបកស្រាយថា ឡើងទម្ងន់
និងរាងដុះពោះបន្តិច ហើយក្រោយមកក៏គ្មានផ្ទៃពោះអ្វីដែរ៕

No comments:
Post a Comment