ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១១:១៥
ខេត្តកំពត ៖
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងមកពីម៉ូតូស្មាស
ជិះគ្នា២នាក់បើកលឿនស្លេវបុកម៉ូតូសង់ C125
មួយគ្រឿងចំពាក់កណ្តាលម៉ូតូក្នុងទិសដៅកែងគ្នា
បណ្តាលឱ្យអ្នកបើកបរទាំងសងខាងរបួសធ្ងន់ និងសន្លប់រៀងៗខ្លួន ។
គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១០និង៥៥
នាទីព្រឹកថ្ងៃទី១១ មិថុនា ២០១៣ ត្រង់ចំណុចជ័យជំនះ
ផ្លូវបំបែកសាលាចិន ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ
ខេត្តកំពត ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ម៉ូតូសង់ C125
បើកបរតាមទិសដៅពីកើតទៅលិច
ខណៈនោះម៉ូតូស្មាសជិះគ្នា២នាក់បើកតាមទិសដៅកែងគ្នាពីត្បូងទៅជើង
យ៉ាងលឿន ។
មកដល់ចំណុចកើតហេតុក៏បុកម៉ូតូសង់ចំពាក់កណ្តាលខ្លួនពេញទំហឹងត្រង់
ចង្កឹះលេខ បណ្តាលឱ្យប៉ើងខ្ទាតអ្នកបើកបរ
និងអ្នករួមដំណើរសន្លប់ឈឹង ឯម្ចាស់ម៉ូតូសង់របួសធ្ងន់ ។
ឥឡូវនេះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភពបូកគោកហើយ ៕

No comments:
Post a Comment