ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៣:០៧
មនុស្សជាច្រើនពាន់នាក់កាលពីថ្ងៃទី៩
មិថុនា
ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងនៅភាគខាងកើតអាល្លឺ
ម៉ង់ ក្រោយការបាក់ទំនប់មួយតាមដងទន្លេ ELBE
ដែលមានទឹកឡើងយ៉ាងខ្ពស់
ចំណែកផ្ទៃដីកសិកម្មទាំងឡាយត្រូវទឹកជន់លិចខណៈដែលគេប៉ុន
ប៉ងការពារទីក្រុងទាំងឡាយទប់ទល់នឹងទឹកជំនន់យ៉ាងធំបំផុត
នេះនៅអឺរ៉ុប ។
នៅក្រុង MAGDEBOURG ទីប្រជុំជននៃរដ្ឋ LAND
DE SAXE-ANHALT គេបានស្នើដល់មនុស្ស២៣.០០០នាក់
ឱ្យចាកចេញពីលំនៅឋាន ខណៈដែលកម្ពស់ទឹកទន្លេ ELBE
ឡើងដល់៧,៤៨ម៉ែត្រ
ដែលមាន៥ម៉ែត្រខ្ពស់ជាងកម្ពស់ទឹកពេលធម្មតា
ហើយនឹងឡើងខ្ពស់ជាងកាលពីទឹកជំនន់យ៉ាងបំផ្លិចបំផ្លាញកាល
ពីឆ្នាំ២០០២ផង ។
នៅភាគខាងត្បូងក្រុង MAGDEBOURG
ទំនប់មួយតាមដៃទន្លេ ELBE បានបាក់
ទោះបីមានការខិតខំប្រឹងប្រែងទប់ទល់ក៏ដោយ។ទឹកជំនន់ធំដែល
ប៉ះពាល់ដល់ប្រទេសអាល្លឺម៉ង់ អូទ្រីស ស្លូវ៉ាគី ប៉ូឡូញ
និងសាធារណរដ្ឋឆេក បណ្តាលឱ្យមនុស្សស្លាប់ជាង១០នាក់
កាលពីសប្តាហ៍មុន ។នៅហុងគ្រី ទន្លេ DANUBE
ក៏មានកម្ពស់ទឹកឡើងខ្ពស់បំផុតនៅរដ្ឋធានីបូ៊ដាប៉េស
កាលពីថ្ងៃទី៩ មិថុនា ៕

No comments:
Post a Comment