អង់គ្លេស ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្ទេហ្វិន ហាពឺ(Stephen Harper) នាយករដ្ឋមន្ត្រីប្រទេសកាណាដាបានជួបជាមួយលោកដាវីត កាមេរ៉ុន (David Cameron) នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសនៅឯវិមានរដ្ឋាភិបាលរបស់ប្រទេស អង់គ្លេស។
សេចក្តី
រាយការណ៍ឲ្យដឹងថា លោកស្ទេហ្វិន ហាពឺ
បានអញ្ជើញដល់ទីក្រុងឡុងដ៍មុនពេលលោកអញ្ជើញចូលរួមក្នុងកិច្ច
ប្រជុំជី ៨ (G8) នៅក្នុង
ប្រទេសអៀឡង់ខាងជើង
ដែលក្នុងកិច្ចប្រជុំនោះត្រូវចូលរួមដោយលោកនាយករដ្ឋមន្រ្តីអង់គ្លេស
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា
និងក្រុមមេដឹកនាំនៅលើពិភពលោកផ្សេងៗទៀតយ៉ាងច្រើន
ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី ១៧ ដល់ ១៨
ក្នុងខែមិថុនានេះ។
នគរបាល
ក្នុងទីក្រុងឡុងដ៍ឲ្យដឹងថា មនុស្សចំនួន ៣
នាក់ត្រូវបានចាប់ខ្លួនក្នុងនោះមានស្ត្រីម្នាក់ បុរស ២នាក់
ខណៈពួកគេមានបំណងរំខានក្នុងពេលលោកនាយករដ្ឋមន្ត្រីកាណាដា
ស្នាក់នៅក្នុងប្រទេសអង់គ្លេស
និងរំខានក្នុងពេលលោកធ្វើការថ្លែងសន្ទរកថា
នៅឯវិមានរដ្ឋាភិបាលនោះដែលក្នុងសេចក្តីថ្លែងនោះមានបំណងបញ្ជាក់
អំពីទំនាក់ទំនងរបស់ប្រទេសទាំងពីរស្ថិតក្នុងភាពជិតស្និតនិង
រីកចម្រើនទៅមុខ។
សេចក្តី
រាយការណ៍បន្តថា បន្ទាប់ពីការចាប់ខ្លួនមនុស្សចំនួន ៣
នាក់នោះរួចមកកងកម្លាំងក៏បានចាប់ខ្លួនបុរស
២នាក់បន្ថែមផ្សេងទៀតដែលគេមានបំណងបំផ្លាញ
និងបង្កការរំខាននៅមុខក្លោងទ្វារវិមានរដ្ឋាភិបាលនោះ៕
វង្ស រិទ្ធី

No comments:
Post a Comment