ភ្នំពេញ
៖ លោកវេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ
និងជំងឺគ្រុនចាញ់ បរាសិតសាស្ត្រ
និងបាណកសាស្ត្រមានប្រសាសន៍ថាកុមារស្ថិតក្នុងវ័យសិក្សាបាននឹង
កំពុងតែប្រឈមមុខទៅនឹងជំងឺគ្រុនឈាមគួរឲ្យព្រួយបារម្ភ។
យោង
តាមរបាយការណ៍បានឲ្យដឹងថាករណីគ្រុនឈាមក្នុងរយៈពេល៥ខែដើមឆ្នាំ
២០១៣នេះ មានចំនួន៣០៥១នាក់ក្នុងនោះស្លាប់១៨នាក់ គឺថយចុះ៥០%បើ
ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១២ដែល៦០៧៧នាក់ក្នុងនោះ
ស្លាប់២៨នាក់។
ក្នុងចំណោមអ្នកកើតជំងឺគ្រុនឈាមទាំងនោះគេរកឃើញថាមាន៧១%ជាកុមារដែលមានអាយុ៥ដល់១៤ឆ្នាំ។
ក្នុង
ការការពារជំងឺនេះលោកវេជ្ជបណ្ឌិត ច ម៉េងចួ
បានឲ្យដឹងថាយើងត្រូវនាំគ្នាយកចិត្តទុកដាក់ពីជំងឺនេះឲ្យបាន
ខ្លាំងក្លាដើម្បីធ្វើយ៉ាងណាកុំឲ្យកុមារយើងប្រឈម
និងជំងឺនេះបន្តទៀត។ ដោយលោក ចា
តើទុលកថាជំងឺគ្រុនឈាមជាជំងឺមួយដែលយើងអាចការពារបានដោយគ្រាន់តែ
នៅតាមសហគមន៍ និងស្ថាប័នពាក់ព័ន្ធនានាត្រូវសហការ
និងរួមគ្នាធ្វើបរិស្ថានឲ្យបានស្អាតពិសេសនៅតាមលំនៅដ្ឋាននីមួយៗ
។
លោកបានឲ្យដឹងទៀតថាការសំអាតលំនៅដ្ឋានឲ្យបានស្អាតនេះវានិងមិន
ធ្វើឲ្យមានមូសខ្លាដែលជាភ្នាក់ងារចំលងនៃជំងឺគ្រុនឈាមព្រោះ
ជំងឺគ្រុនឈាមវាឆ្លងតាមរយៈមូសខ្លាដែលវារស់នៅទីកន្លែងណាដែល
កង្វក់ឬមិនស្អាតដោយវាកកើតមកពីដង្កូវទឹកដែលនៅក្នុងទឹកថ្លុកដក់
នៅក្នុងវត្ថុដែលអាចដក់ទឹកបានដូចជាសំបកដូង
សំបកកង់ឬឡានចាស់ៗជាដើម។
លោកបានបន្ថែមថា ៖«ការ
លប់បំបាត់ជំរកដង្កូវទឹកតាមផ្ទះ
និងកាបញ្ជូនកុមារមានជំងឺគ្រុនឈាមទៅកាន់មន្ទីរពេទ្យជាកាតព្វកិច្ច
របស់គ្រួសារនីមួយៗ
ព្រោះថាជំងឺគ្រុនឈាមមិនអាចព្យាបាលនៅតាមផ្ទះបានទេត្រូវតែបញ្ជូន
ទៅមន្ទីរពេទ្យរដ្ឋ»។
លោកបញ្ជាក់ថាក្រសួងសុខាភិបាលមានភារកិច្ចផលិតសារអប់រំសុខភាព
ផ្គត់ផ្គង់ថ្នាំអាបែតរៀបចំមន្ទីរពេទ្យទទួលអ្នកជំងឺព្យាបាលព្រមទាំង
អង្កេតតាមដានសភាពការណ៍ជំងឺដើម្បីចាត់វិធានការណ៍ឲ្យបានទាន់ពេល។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានឲ្យដឹងទៀតថា «ជាង
នេះទៅទៀតការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ
និងសិស្សានុសិស្សនៅតាមសាលារៀនពិសេសនៅកំរិតបឋមសិក្សាមាន
សារសំខាន់ណាស់
និងមានប្រសិទ្ធភាពជាទីបំផុតក្នុងការអន្តរាគមន៍ប្រយុទ្ធ
និងជំងឺនេះ»។
ក្នុង
ការទប់ស្កាត់ជំងឺគ្រុនឈាម
និងជំងឺដែលបង្កឡើងដោយភ្នាក់ងារមូសដែលទាក់ទិន
និងការបម្រែបម្រួលអាកាសធាតុនោះមជ្ឈមណ្ឌលជាតិប្រយុទ្ធ
និងជំងឺគ្រុនចាញ់បរាសិតសាស្ត្រ
និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលសហការជាមួយស្ថាប័នពាក់ព័ន្ធបាន
កំពុងនឹងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវការពារ និងឆ្លើយតបទៅ
និងការរាតត្បាតជំងឺគ្រុនឈាម
និងជំងឺដែលឆ្លងតាមរយៈមូសនៅតាមសហគមន៍ដើម្បីការពារជនក្រីក្រ
ដែលងាយរងគ្រោះដែលបណ្ដាលមកពីភ្នាក់ងារចំលងទាក់ទិនទៅនឹងការ
បម្រែបម្រួលអាកាសធាតុ។
លោក
វេជ្ជបណ្ឌិត ច ម៉េងចួ
បានមានប្រសាសន៍ថាការធ្វើបរិស្ថានឲ្យបានស្អាតមានសារសំខាន់ណាស់
ដើម្បីកុំឲ្យមានសត្វមូសខ្លាចំលងមេរោគគ្រុនឈាម។
ដូចនេះត្រូវតែមានការចូលរួមពីសហគមន៍ក្រសួងពាក់ព័ន្ធ
និងអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូសិស្សានុសិស្សទើបការងារ
ប្រយុទ្ធ និងជំងឺគ្រុនឈាមទទួលបានជោគជ័យ៕
សំអឿន

No comments:
Post a Comment