ចោរម្នាក់ត្រូវគេចាប់សង្កត់ រួចអង្គុយពីលើ បន្ទាប់ពីបានព្យាយាម ឆក់កាបូបរបស់ស្រ្តីម្នាក់ ស្ថិតក្បែរហាងកាហ្វេមួយកន្លែង ក្នុងទីក្រុង Bukit Batok ប្រទេសសឹង្ហបុរី។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ចោរម្នាក់បានព្យាយាម ឆក់កាបូបពីស្រ្តីម្នាក់ ហើយត្រូវបានបុរសជាប្តីស្រ្តីរងគ្រោះ និងអ្នកដំណើរពីរ ទៅបីនាក់ទៀត ចាប់សង្កត់អង្គុយពីលើតែម្តង។
គួរបញ្ជាក់ផងដែរថា នៅពេលដែលបុរសជាប្តីស្រ្តីរងគ្រោះ បានឃើញចោរឆក់កាបូប របស់ប្រពន្ធខ្លួនបែបនេះ គាត់មិនបានស្លន់ស្លោរ ឬស្រែកឲ្យគេជួយនោះទេ តែគាត់បានហក់សង្គ្រប់ពីលើចោរ ខណៈពេលដែលគាត់ ឃ្លាតឆា្ងយពីចោរចំងាយ ៤ម៉ែត្រ។
យ៉ាងណាមិញ ប្តីស្រ្តីរងគ្រោះ និងអ្នកដំណើរដែលជួយសង្កត់ចោរប៉ុន្មាននាក់ទៀត បានអង្គុយសង្កត់ចោរម្នាក់នោះ រហូតដល់ប៉ូលីសមកដល់កន្លែងកើតហេតុ ទើបប្រគល់ឲ្យប៉ូលីសចាត់ការ៕
ដោយ ៖ ប៊ី

No comments:
Post a Comment