ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, June 5, 2013

ខឹង​សង្សារ លោត​ទឹក​សម្លាប់​ខ្លួន តែ​គេ​សង្ស័យ ជា​រឿង​ឃាត​កម្ម

 ម៉ោង១៤ និង១២នាទី ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៣
ភ្នំពេញ ៖ បុរសម្នាក់ ដែលលោតទឹក សម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សចាស់ កាល ពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ ហើយ ត្រូវបានក្រុម គ្រួសារ ជួលឱ្យគេ ចុះរាវរកសព ឃើញនៅវេលាម៉ោង ប្រមាណ៨និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែមិថុនា ដោយនៅលើសព ជនរងគ្រោះ នៅសល់តែខោខ្លី ពណ៌ខ្មៅ ប៉ុណ្ណោះ ។
ចំពោះការស្លាប់របស់បុរសរូបនេះ ព័ត៌មាន ជាជំហានដំបូង នៅកន្លែងកើតហេតុ ត្រូវបានគេអះអាងថា កើតឡើងដោយសារ តែជនរងគ្រោះខឹងនារីជា សង្សារ ពេលកំពុង ជិះម៉ូតូកង់បីជាមួយគ្នា រួចហើយក៏ឱ្យម៉ូតូ កង់បីឈប់នៅលើស្ពាន បន្ទាប់មករូបគេ បាន លោតចូលទៅក្នុងទឹកស្លាប់តែម្ដង។
ប៉ុន្ដែនៅ ពេលដែលក្រុមគ្រួសារ របស់បុរសរងគ្រោះ ទាំងស្ដ្រីជាម្ដាយ និងនារីជាប្អូនស្រី បង្កើត មកទទួលយកសព នៅកន្លែងកើតហេតុ ដោយនាំគ្នា ទ្រហោយំផងនោះ បានចាត់ទុក ថា វាជារឿងឃាតកម្ម ដែលអាចបង្កឡើង ដោយនារីជាសង្សាររបស់ជនរងគ្រោះ និង បក្ខពួកផ្សេងទៀត ពីព្រោះបើ តាមការ ពិនិត្យនៅលើ សពបុរសរងគ្រោះ មានស្នាម វាយ នៅលើក្បាលនិងផ្ទៃមុខ ហើយចម្ងល់ មួយទៀតនោះ បានកើតឡើង ពីព្រោះនៅ ពេលគេ រកឃើញសពបុរសរងគ្រោះ មានតែ ខោខ្លី ពណ៌ខ្មៅមួយ នៅលើខ្លួនប្រាណ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលា ម៉ោងប្រមាណ៨និង៣០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ មាន ការភ្ញាក់ផ្អើល មួយនៅលើ ស្ពានព្រះមុនីវង្សចាស់ បន្ទាប់ពី មានបុរសម្នាក់ ដែលត្រូវសមត្ថកិច្ច ប្រាប់ថា មានឈ្មោះកែវ គីម អាយុ២៧ឆ្នាំ រស់នៅ ផ្ទះលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក បានលោតទឹកសម្លាប់ខ្លួន នៅពេល ដែលបុរសរងគ្រោះរូបនេះ កំពុងជិះម៉ូតូកង់ បីជាមួយ ស្ដ្រី ម្នាក់ ដែលគេដឹងថា ជាសង្សារ ហើយការសម្រេចចិត្ដ គិតខ្លីទៅលោតទឹកពី លើស្ពានបែបនេះ ព្រោះតែមានជម្លោះពាក្យ សំដីជាមួយនារីជាសង្សារ ។
តាមសាក្សី មុនពេលកើតហេតុ ពួកគេ ទាំងពីរនាក់ ដែលជាសង្សារនឹងគ្នា បានទៅ ចូលរួមពិធីខួបកំណើតមួយ នៅច្បារអំពៅ រួចហើយបាននាំគ្នាជិះ ម៉ូតូ កង់ បី ត្រឡប់ទៅ ផ្ទះវិញ ប៉ុន្ដែពេលជិះទៅដល់លើស្ពានព្រះមុនី វង្សចាស់នោះ ក៏ចុះពីលើម៉ូតូកង់បីលោតទឹក តែម្ដង។
នារីជាប្អូនស្រីបង្កើតរបស់បុរសរងគ្រោះ បានប្រាប់ដើមអម្ពិលនៅកន្លែងកើតហេតុថា ករណីនេះ មិនមែនផ្ដើមចេញពីការសម្រេច ចិត្ដដោយខ្លួនឯង លោតទឹកសម្លាប់ខ្លួនពី សំ ណាក់បងប្រុសរបស់ខ្លួនឡើយ ពោលជា រឿងឃាតកម្ម ដែលអាចបង្កឡើងដោយនារី ជាសង្សារ ។
ប្អូនស្រីជនរងគ្រោះរូបនេះ បាននិយាយ ទាំងទឹកភ្នែកថា បងប្រុសរបស់ខ្លួន និងនារី ជាសង្សារឈ្មោះលី ដា អាយុ២០ឆ្នាំ បាន ស្រឡាញ់គ្នានិងរស់នៅ ជាមួយគ្នាតាំងពីឆ្នាំ ២០១១មកម្ល៉េះ ពោលតាំងពីឆ្នាំនោះមក បងប្រុស បានចាកចេញពីផ្ទះ និងរស់នៅជា មួយសង្សារ ។ កាលពីពេលថ្មីៗនេះ បង ប្រុស របស់ខ្លួន ប្រហែលជាមានបញ្ហាជាមួយនារី ជាសង្សារ ពីព្រោះឃើញនារីជាសង្សារបាន ទូរស័ព្ទមករកនាង ដោយសួរថា តើអាគីម នៅផ្ទះឬអត់ បើសិនជាវានៅផ្ទះ រូបគេនឹង យកឡាមមកអាររូបនាង (ប្អូនស្រី) ជាក់ ជាមិនខាន ។ តាមរយៈការគំរាមពាក្យសំដី របស់នារីជាសង្សារខាងលើនេះ បានបង្ហាញ ឱ្យឃើញថា ករណីស្លាប់របស់ជនរងគ្រោះ ខាងលើ ជាអំពើឃាតកម្មវាយសម្លាប់ រួច ហើយទម្លាក់ចូលទៅក្នុងទឹក ។
យ៉ាងណាក៏ដោយ នាយនគរបាលប៉ុស្ដិ៍ ច្បារអំពៅទី២ ខណ្ឌមានជ័យ លោកទេព បូរ៉ា មិនទាន់អាចបញ្ជាក់ពីមូលហេតុពិត ប្រាកដ នៃការស្លាប់របស់ ជនរងគ្រោះនៅ ឡើយទេ ដោយលោកអះអាងថា កម្លាំង សមត្ថកិច្ចរបស់លោក បាននឹងកំពុងស្វែងរក នារីជាសង្សាររបស់ជនរងគ្រោះ ដើម្បីសួរនាំ បន្ដទៀត ។
បច្ចុប្បន្ន ក្រោយពីពិនិត្យសពជនរងគ្រោះ រួចហើយ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ច ជំនាញ បានប្រគល់សពទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី ៕
បញ្ជូលអត្ថបទដោយៈ ដើមអម្ពិល




No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII