ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១១:៤៨
រាជធានិភ្នំពេញ៖
គណៈកម្មាធិការជាតិអូឡាំពិជកម្ពុជាបានរៀបចំសន្និសីទកាសែត
ស្ដីពី «ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៣»
នាព្រឹកថ្ងៃទី១៤ មិថុនា ២០១៣
នៅសាលស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិជកម្ពុជា។
នាឱកាសនោះលោកវ៉ាត់ ចំរើន
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិជកម្ពុជា បានឱ្យដឹងថា
ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ មិថុនា ២០១៣
ដោយមានការចូលរួមពីកីឡាករ កីឡាការិនី ជាង៣.០០០នាក់។
ដោយការប្រកួតកីឡានេះគឺចាប់រត់ពីចំណុចមុខវាំង ទៅដល់កោះពេជ្រ
ហើយកម្មវិធីប្រកួតធ្វើឡើងលើវិញ្ញាសារចំនួន ៣ ៖ ១.ការរត់ចម្ងាយ២១
គីឡូម៉ែត្រ ២.ការរត់ចម្ងាយ១០ គីឡូម៉ែត្រ ៣.ការរត់ចម្ងាយ៣ គីឡូម៉ែត្រ
និងមានទាំងកីឡាករ និងកីឡាការិនីចូលរួម៕

No comments:
Post a Comment